***សូមស្តាប់បទសម្ភាសន៍ផ្ទាល់ជាមួយយុវជនដែលជាសិស្ស ទទួលបានការអប់រំបណ្តុះបណ្តាល ហ្វឹកហ្វឺនលើវិស័យការពារជាតិនៅក្រៅប្រទេស បានបញ្ចប់ការសិក្សាប្រកបដោយមោទនភាព ហើយកំពុងបម្រើប្រទេសជាតិមកទល់សព្វថ្ងៃ ។
https://youtu.be/qos7s4fHQ54
ភ្នំពេញ ៖ បច្ចុប្បន្នភាព សុខសន្តិភាព និងស្ថិរភាពសង្គម និងនយោបាយនៅកម្ពុជាជាង៣០ឆ្នាំមកនេះ បានផ្តល់ឱកាសយ៉ាងច្រើនដល់យុវជនក្នុងការសិក្សារៀនសូត្រទាំងនៅក្នុង និងក្រៅប្រទេស។ មានសិស្សានុសិស្ស និងនិស្សិតជាច្រើនបានចេញទៅបន្តការសិក្សានៅឯបរទេសលើមុខជំនាញជាច្រើន ក្នុងនោះរួមទាំងវិស័យកងទ័ពផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរបញ្ជាក់អះអាងយ៉ាងច្បាស់នៅលើហ្វេសប៊ុកថា «វិស័យកងទ័ព គឺជាវិស័យដ៏មានសារៈសំខាន់បំផុតក្នុងការថែរក្សាការពារសន្តិភាព និងបូរណាភាពទឹកដី ដែលតម្រូវអោយមានការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពទាំងនៅក្នុងនិងក្រៅប្រទេសដែលយើងអាចមានលទ្ធភាពធ្វើទៅបាន ។ កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្ត និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយអោយទទួលបានសិក្សានៅក្រៅប្រទេសដើម្បីស្វែងរកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗមកជួយអភិវឌ្ឍន៌ប្រទេសជាតិ។ មិនថាពួកគេមានប្រភពមកពីណា ឬស្ថិតក្នុងជីវភាពគ្រួសារបែបណា ជាកសិករ អាជីវករ ឬជាមន្ត្រីរាជការ គឺពួកគេទាំងអស់សុទ្ធតែត្រូវបានរាជរដ្ឋាភិបាលផ្តល់ឱកាស ជម្រុញ និងលើកទឹកចិត្តអោយបានរៀនសូត្រនៅសាលាល្អៗដែលមានកម្មវិធីហ្វឹកហ្វឺនប្រកបដោយគុណភាព » ។
សម្តេចថា ជាក់ស្តែងដូចយុវជនប៉ុន្មានរូបនេះ គឺបានតស៊ូ និងអំណត់អត់ធន់រៀនសូត្រនៅបរទេសរហូតបញ្ចប់ការសិក្សាហើយបានវិលមកកាន់មាតុប្រទេសវិញ។ ទន្ទឹមនឹងនោះ ក៏មានយុវជន យុវតីខ្មែរយើងជាច្រើនរូបទៀតដែលបាន និង កំពុងសិក្សាយ៉ាងច្រើននៅបរទេសដើម្បីស្រូបយកចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ និងជំនាញមកបម្រើប្រទេសជាតិ។
កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់យុវជនពីគ្រប់ស្រទាប់វណ្ណៈអោយទទួលបានការសិក្សាជ្រៅជ្រះ ទាំងក្នុងវិស័យកងទ័ព និងនៅក្នុងវិស័យដទៃៗទៀតសម្រាប់យកមកចូលរួមកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន ៕
សូមបងប្អូនជនរួមជាតិស្តាប់ការសម្ភាសន៍ផ្ទាល់ជាមួយក្មួយៗយុវជនដែលទទួលបានការអប់រំបណ្តុះបណ្តាល ហ្វឹក ហ្វឺនលើវិស័យការពារជាតិនៅក្រៅប្រទេសដែលបានបញ្ចប់ការសិក្សាប្រកបដោយមោទនភាព ហើយកំពុងបម្រើប្រទេសជាតិមកទល់សព្វថ្ងៃ ។
មានសន្តិភាព យុវជនកម្ពុជាកាន់តែមានឱកាសនិងលទ្ធភាពទៅសិក្សានៅបរទេស។