រថយន្តធុនធំ២គ្រឿងបុកគ្នា ធ្លាយប្រេងហូរពេញផ្លូវរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ:រថយន្តធុនធំ២គ្រឿងបុកគ្នាធ្លាយប្រេងហូរពេញផ្លូវ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងនៅពីម៉ោង ០៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែតុលាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះក្នុងភូមិត្រពាំងរាំងសង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅមុនកើតហេតុគេឃើញរថយន្តបាញ់បេតុងមួយគ្រឿង​ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 5A-1037 បើកបរតាមមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកទៅប៉ះនឹងរថយន្តក្រុមហ៊ុនpttមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ3B-5602ទៀតបើកបរដោយបុរសម្នាក់មកពីក្រោយស្របទិសគ្នាបណ្ដាលឲ្យកៀបជាប់ធ្លាយស៊ីទែនប្រេង ហូរពេញផ្លូវនិងបណ្ដាលឲ្យខាងភាគីរថយន្តបាញ់បេតុងមានគ្នា ០៣ នាក់រងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមចំណែកម្ចាស់រថយន្តដឹកប្រេងចុះគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរចុះរវាស់វែងមកយករថយន្តទាំង ២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...

image1.jpegimage2.jpegimage3.jpegimage4.jpeg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print