ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីម្នាក់មានឈ្មោះ សួន ពិសី អាយុ១៨ខែ បានលង់ទឹកស្លាប់ វេលាម៉ោង១៦៖១០នាទីល្ងាច ស្ថិតនៅភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ។គ្រាដែលកុមារីរងគ្រោះចុះលេងទឹ កប្រឡាយនៅខាងមុខផ្ទះឪពុកម្តាយមិ នបានដឹង។
បើយោងតាមព័ត៌មានពីសមត្ថកិច្ចមូ លដ្ឋានឲ្យដឹងថាមុនពេលកើតហេតុកុ មាររងគ្រោះបានរត់លេងនៅមុខផ្ទះ ដោយឪពុកម្តាយមិនបានចាប់អារម្មណ៍ ថាកូនចុះទៅលេងទឹកប្រឡាយនោះទេ។លុះ បាត់កូនស្រីម្តាយក៏ដើររកនៅប្រឡាយមុខផ្ទះ ហើយចុះរាវរក ស្រាប់តែឃើញកុមារីឈ្មោះ សួន ពិសីបានស្លាប់បាត់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ។
ឪពុកឈ្មោះ ម៉ាន សុីន អាយុ២៩ឆ្នាំ ម្តាយឈ្មោះ ម៉ូត សុជា អាយុ២៨ឆ្នាំ។សាកសពកុមារីរងគ្រោះ បន្ទាប់មកត្រូវបានស្រង់ចេញពីក្ នុងទឹកនិងសមត្ថកិច្ចចុះទៅត្រួ តពិនិត្យតាមជំនាញ ក៏បានប្រគល់គ្រួសារចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ៕ សំ វិច្ឆិកា