បាញ់មិនរើសមុខ ទៅរាយមងតែម្នាក់ឯង ត្រូវរន្ទះបាញ់ស្លាប់លើទូក

ចែករំលែក៖

ខេត្តតាកែវ: ខណៈដែលមានភ្លៀងផ្គរលាយលំដោយខ្យល់កន្ត្រាក់ខ្លាំងកាលពីរសៀលថ្ងៃ ពុធ ១១កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ រន្ទះ បានឆក់យកជីវិតបុរសម្នាក់ ខណ:កំពុងជិះទូករាយមងដាក់ត្រីនៅលើ​បឹងស្លាប់យ៉ាងអាណោចអាធ័ម ។

មន្រ្តីនគរបាលស្រុកកោះអណ្តែតបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ែន ដារិទ្ធ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ អ្នកនេសាទ។

ក្រោយមានហេតុការណ៍នេះកើតឡើងសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកតាមគោយន្តកែច្នៃពីបឹង​យក​មកផ្ទះក្នុងចម្ងាយជាងមួយគីឡូម៉ែត្រ ដើម្បីឲ្យសមត្ថកិច្ចធ្វើកោសល្យវិច័យនិងធ្វើបុណ្យតាមប្រពៃណី៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print