រថយន្តដឹកឥដ្ឋចុះពីលើស្ពានព្រែកព្នៅដាច់ហ្វ្រាំងបុករថយន្តដឹកធូបក្រឡាប់២គ្រឿង របួស៤នាក់

ចែករំលែក៖

ភ្នំពេញ៖រថយន្តដឹកឥដ្ឋមួយគ្រឿង អ្នកបើកបរ អះអាងថា ចុះពីលើស្តានដាច់ហ្វ្រាំង ក៍ជ្រុលទៅបុករថយន្តដឹកធូបមួយគ្រឿង បណ្តាលអោយក្រឡាប់ទាំង២គ្រឿង បង្កអោយមនុស្សចំនួន៤នាក់បានរងរបួស ហើយ រថយន្តដឹកឥដ្ឋ ក៍បានក្រឡាប់សង្កត់ទៅលើម៉ូតូគ្រឿង និងបោកត្រូវរថយន្តមួយគ្រឿង ទៀត។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង១០នាទីរសៀលថ្ងៃទី១៥ ខែតុលាឆ្នាំ ២០១៩ នៅចំណុចរង្វង់មូល គល់ស្ពានព្រែកព្នៅខាងលិច ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

រថយន្ត ដឹកឥដ្ឋដែលបង្កម៉ាក ហ៊ីន យ៉ាន់ដាយ ពណ៌សពាកស្លាកលេខ កណ្តាល ៣A.០៤០៨ បើកបរ ដោយឈ្មោះហៃ សុវណ្ណ ភេទប្រុសអាយុ៣០ឆ្នាំ មានលំនៅភូមិស្តូក ឃុំដឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ចំណែក រថយន្តដឹកធូបម៉ាហ៊ីយ៉ាន់ដាយ ពណ៌ ពាកស្លាកលេខភ្នំពេញ២F.៦៩៨០ បើកបរ ដោយឈ្មោះតិ សុផុន អាយុ ៣០ឆ្នាំ មានលំនៅភូមិ ក្របីស ឃុំត្នោតស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ត ដឹកឥដ្ឋ មានមនុសុ្សជិះ៤នាក់ បានធ្វើដំណើរចុះពីលើស្ពានព្រែកព្នៅ ។ខណះពេលចុះពីលើស្ពាន ជិតដល់រង្វង់មូលស្រាប់តែ ក៍ជ្រុលទៅបុកពីរថយន្ត ដឹកធូបពីក្រោយពេញទំហឹង ក៍បណ្តាលអោយទាំង២ក្រឡាប់ដេកស្តូកនៅលើទ្រូងបណ្តាលអោយមនុស្សជិះរថយន្តដឹកឥដ្ឋរបួស ៤នាក់ ក្នុងនោះមានស្រី៣នាក់និងប្រុសម្នាក់ ដោយសារតែឥដ្ឋបោតត្រូវ។

តាមសាក្សីអោយដឹងទៀតថា នៅពេលគ្រោះថ្នាក់គេឃើញ រថយន្ត ដឹកឥដ្ឋក្រឡាប់អូស ឡើងចិញ្ចើមផ្លូវសង្កត់ពីលើ ម៉ូតូម៉ាកវ៉េវមួយគ្រឿង និងបោកត្រូវធុងទឹកកកនិងរថយន្តម៉ាកតាកូម៉ាមួយគ្រឿងដែលឈប់ចតមុខផ្ទះ ។
ទាក់ទិនការកើតមានគ្រោះថ្នាក់អ្នកបើកបរ បានអោយនគរបាលដឹងថា ដោយសារតែរថយន្តចុះពីលើស្ពានដាច់ហ្វ្រាំងក៍ជ្រុលទៅបុករថយន្តដែលនៅពីមុខ ទាញចង្កូត ក្រឡាប់តែម្តង ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print