ម៉ូតូXRបើកបុកគ្នាជាមួយម៉ូតូហុងដាស្គូពី​របួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់បើករថយន្តមួយគ្រឿងឆ្លងផ្លូវបែកជាបួនទៅត្រង់មិនបានប្រយ័ត្នក៏ត្រូវម៉ូតូXRបើកបុកយ៉ាងពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់២នាក់ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
១២នឹង៣៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៦ខែតុលាឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ២១៧កែងផ្លូវលេខ១៦១នៅចំណុចក្បែរនឹងស្តុបនាងគង់ហ៊ីងស្ថិតនៅក្នុងសង្កាត់អូរឬស្សី២ខណ្ឌ៧មរា។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាស្តុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1BN-4336បើកបរតាមបណ្តោយផ្លូវលេខ១៦១ក្នុងទិសដៅពីត្បូងទៅជើងខណពេលបើកមកដល់ចំណុចកើតហេតុបំណងបើកទៅត្រង់ឆ្លងផ្លូវបែកជាបួនប៉ុន្តែទើបឆ្លងបានពាក់កណ្តាលផ្លូវក៏ត្រូវម៉ូតូម៉ាកXRពណ៌សពាក់ស្លាកលេខភ្នំពេញ1FV-2566បើកបរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីកើតទៅលិចបើកបរក្នុងល្បឿនយ៉ាងលឿនមិនបន្ថយល្បឿនអកហ្សើជ្រុលបុកនឹងម៉ូតូហុងដាស្តុបពីចំពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំងសងខាងបោកក្បាលសម្លប់ស្តូកស្តឹងហូរឈាមពេញផ្លូវនៅកន្លែងកើតហេតុតែម្តងរីឯម៉ូតូរងការខូចខាតដាច់ម៉ាសុីនចេញពីគ្នាតែម្តងចំណែកឯម៉ូតូXRវិញរងការខូចខាតតិចតួចតែប៉ុណ្ណោះអ្នកបើកម៉ូតូរបួសធ្ងន់ភ្លាមៗនោះរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនបានមកដល់ដឹកយកជនរងគ្រោះទាំង២នាក់យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រតែម្តង។

ក្រោយពេលកើតហេតុម៉ូតូភាគីទាំងសងខាងវិញត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print