យុវជនម្នាក់បើកម៉ូតូលឿនធ្លាក់ផ្លូវទំនប់តាកុយ បាក់កស្លាប់នៅស្រុកជលគិរី

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង ៖ យុវជនម្នាក់ផ្លោងហោះចេញពីម៉ូតូបោកទៅនឹងជើងទំនប់ដែលមានជម្រៅជ្រៅបណ្តាលអោយបាក់កធ្លាក់ចូលទឹកស្លាប់ បន្ទាប់ពីយុវជនរូបនេះបានជិះម៉ូតូយ៉ាងលឿនលើផ្លូវខ្នងទំនប់ ដួលម្នាក់ឯង ហេតុការណ៍នេះបានកើតឡើងកាលពីវវេលាម៉ោង ១១ និង ៣០នាទីនៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុច លូទី២ ទំនប់តាកុយ ស្ថិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ គី វាសនា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិជំពារ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង តាមផ្លូវខ្នងទំនប់តាកុយ ក្នុងទិសដៅពីកើតមកលិចដោយបើកក្នុងល្បឿនយ៉ាងលឿនពេលមកដល់ចំណុចកើតហេតុ ក៍បណ្តាលអោយជនរងគ្រោះដួលជាច្រើនត្រឡប់បោកទៅនឹងផ្លូវធ្លាក់ចូលទៅក្នុងទឹកបណ្តាលអោយស្លាប់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានពិនិត្យសាកសពនិងបសន្និដ្ឋានថា ករណីនេះជនរងគ្រោះបានបង្ករគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងបណ្តាលអោយស្លាប់ និងបានប្រគល់សាកសពជូនក្រុមគ្រួសារ ៕​ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print