ប្រទេសហុងគ្រី៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីទឹកលេីកទី៣ (3rd Water Summit) និងបន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ(UNIDO) និងបានអញ្ជើញជួបសម្តែងការគួរសមជាមួយ លោកប្រធានាធិបតីហុងគ្រី Janos Ader នៅទីក្រុងប៊ូដាផែស ប្រទេសហុងគ្រី រួចហើយនោះ។ នៅរសៀលថ្ងៃទី ១៥ ខែតុលា ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរមកកាន់ប្រទេសប៊ុលហ្គារី (Bulgaria) តាមយន្តហោះពិសេស ដើម្បីមកបំពេញទស្សនកិច្ចផ្លូវការជាបន្តទៀត តបតាមការអញ្ជើញរបស់ លោក បូយកូ បូរីសសុវ (Boyko Borissov) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប៊ុលហ្គារី៕
...
ដោយ៖ សុខ ខេមរា