ប្រទេសប៊ុលហ្គារី៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នេះ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីទឹកលើកទី៣នៅប្រទេសហុងគ្រី (3rd Water Summit) និងក្រោយពីបានជួបពិភាក្សាការងារជាមួយមន្រ្តីសំខាន់ៗនៃប្រទេសហុងគ្រីរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរតាមយន្តហោះពិសេសបានមកដល់ប្រទេសប៊ុលហ្គារី (Bulgaria)ប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីប៊ុលហ្ការី លោក បូយកូ បូរីសសុវ (Boyko Borissov)។
នៅក្នុងកម្មវិធី៣ថ្ងៃនៅប្រទេស Bulgaria សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញជួបពិភាក្សាការងារជាមួយ លោក រូមិន រ៉ាដេវ (Rumen Radev) ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី និងមន្រ្តីសំខាន់ៗមួយចំនួនផ្សេងទៀតនៃរដ្ឋាភិបាល Bulgaria ដែលក្នុងនោះក៏នឹងមានពិធីចុះហត្ថលេខាលើពិធីសារ និងឯកសារសំខាន់ៗមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕
ដោយ៖ សុខ ខេមរា