ម៉ូតូ៧គ្រឿងដែលដកហូតពីចោរលួច ប្លន់ ត្រូវសមត្ថកិច្ចប្រកាសរកម្ចាស់

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបញ្ជូនមេខ្លោងចោរលួចប្លន់ដែលទើបចាប់ខ្លួនបានម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីសប្តាហ៍មុន ព្រមទាំងដកហូតម៉ូតូបាន០៩គ្រឿងផងដែរនោះ មានម៉ូតូ៧គ្រឿងផ្សេងទៀតត្រូវកម្លាំងរាជអាវុធហត្ថរាជធានីដកហូតបន្ថែមនិងឃាត់ ជនសង្ស័យ៣នាក់បន្ថែម ដែលម្នាក់ជាចោរលួច និង០២នាក់ទៀតជាអ្នកទទួលទិញផលចោរកម្ម ។

ម៉ូតូ PM

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ សែន ចាន់បុត្រ ហៅប៊យ ត្រូវកងរាជអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនបាន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីធ្វើសកម្មភាពគាស់ទ្វាររបងផ្ទះចូលកាច់កម៉ូតូមួយគ្រឿងហើយសមត្ថកិច្ចអាវុធហត្ថស្រាវជ្រាវបន្តតាមចាប់បក្ខពួក ដែលជាប់ពាក់ព័ន្ធលើករណីខាងលើនេះបាន២នាក់បន្ថែមទៀតដែលជាអ្នកទិញម៉ូតូពីជនសង្ស័យមានឈ្មោះ កោះ វិបុល ហៅ ឡូតូ និងឈ្មោះ ហៀក ស៊ីថេត ហៅប្រុក ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សែន ចាន់បុត្រ ហៅប៊យ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ខ្លួននិងមិត្តភក្តិ២នាក់ទៀត ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ មិនចាំស្លាកលេខ នៅចំណុចម្តុំចាក់សំរាមចាស់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ប្រាកដមែន ដោយពួកខ្លួនបានជិះម៉ូតូនោះមកលក់ឲ្យឈ្មោះ ឡូតូ និង ឈ្មោះ ប្រុក ក្នុងតម្លៃ៣៥០ដុល្លារ។ចំណែកអ្នកទទួលផលចោរកម្មឈ្មោះ ឡូតូ និង ឈ្មោះ ប្រុក វិញបានសារភាពថា ពួកខ្លួនពិតជាបានទិញម៉ូតូមួយគ្រឿងពីឈ្មោះ ប៊យ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ពិតប្រាកដមែន ទោះបីដឹងថាម៉ូតូនោះជាម៉ូតូដែលគេលួចមកលក់ឲ្យខ្លួនក៏ដោយ។ ជាមួយនេះដែរសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានដកហូតម៉ូតូ៧គ្រឿងដែលជាប់ពាក់ព័ន្ធនឹងអំពើលួច ប្លន់ពីក្រុមនេះ រួមមាន៖ ១ ម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ គ្មានស្លាកលេខ, ២ម៉ាកឃ្លីក ពណ៌ខ្មៅ គ្មានស្លាកលេខ, ៣ ម៉ាកឃ្លីក ពណ៌សគ្មានស្លាកលេខ, ៤ ម៉ាកឃ្លីក ពណ៌ក្រហម ស្លាកលេខ តាកែវ 1D-8803, ៥ ម៉ាកឃ្លីក ពណ៌ស ខ្មៅ គ្មានស្លាកលេខ, ៦ ម៉ូតូវីវ៉ា ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1F-7878, ៧ ម៉ាកឃ្លីក ពណ៌ខ្មៅ គ្មានស្លាកលេខ ។

និងបាន អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានចោរលួច និងប្លន់ម៉ូតូកន្លងមក សូមមេត្តាយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីទទួលយកម៉ូតូត្រឡប់ទៅវិញនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print