ចាប់ខ្លួនជនជាតិចិន៥នាក់ ទាំងព្រឹកព្រលឹម ពាក់ព័ន្ធការបង្ខាំងចាប់ជំរិតជនជាតិចិនដូចគ្នា “បាយមួយកញ្ចប់៣០០ដុល្លារ ទឹកសុទ្ធមួយដប១០០ដុល្លារ”

ចែករំលែក៖

ព្រះសីហនុ៖ នាព្រឹកព្រលឹមថ្ងៃទី១៨ ខែតុលា នេះ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិន៥នាក់ ករណីបង្ខាំងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា ។

ការបង្ក្រាបនេះ ធ្វើឡើងនៅចំណុចម្តុំស្ថានីយ៍រថភ្លើង ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

សមត្ថកិច្ចខេត្តព្រះសីហនុ បានរំដោះយកបុរសជនជាតិចិនមួយរូបដែលរងគ្រោះ ដោយក្រុមជនជាតិចិនដូចគ្នាចាប់បង្ខាំងទុកក្នុងផ្ទះធ្វើទារុណកម្មក្នុងអំពើចាប់ជំរិតយកប្រាក់ជាងមួយសប្តាហ៍មកហើយ ។

សមត្ថកិច្ច អះអាងថា ជនរងគ្រោះដែលរងរបួសពេញខ្លួនត្រូវបានរថយន្តសង្គ្រោះរបស់កំពង់ផែក្រុងព្រះសីហនុ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ។

ប្រភពព័ត៌មានដដែលបង្ហើបប្រាប់ ថា ក្រុមឧក្រិដ្ឋជនបានប្រើហិង្សាលើជនរងគ្រោះ ជាមួយនឹងការផ្តល់អាហារគិតជាប្រាក់ ដោយបាយមួយកញ្ចប់៣០០ដុល្លារនិងទឹកសុទ្ធមួយដប១០០ដុល្លារ។

ទោះបីយ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីលើក្រុមជនសង្ស័យ ៕

...

 

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print