គយប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ កើនឡើងជាង ៣០ភាគរយ ៩ខែ ក្នុងឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រមូលចំណូលសរុបមានប្រមាណជាង ៩.៧ ទ្រីលានរៀល (ប្រមាណ ២,៣៩១ លានដុល្លារអាមេរិក) កើនឡើងប្រមាណ ៣៥% ធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៨ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩។ លទ្ធផលចំណូលនេះត្រូវប្រមាណជា ១០៦% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ ចំពោះចំណូលពន្ធបើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ លទ្ធផលចំណូលតាមប្រភេទពន្ធនិងអាករសំ-ខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះពន្ធគយ (ពន្ធនាំចូល)មានកំណើនជិត៣៨%, អាករពិសេសកើនប្រមាណ ៣៩% និងអាករលើតម្លៃបន្ថែម(VAT)កើនជាង៣២%។
សូមបញ្ជាក់ថា៖ មុខទំនិញជាប្រភពចំណូលសំខាន់ៗរួមមាន៖ ១-យានយន្តនិងគ្រឿងចក្រ គ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប, ២-ប្រេងឥន្ធនៈនិងថាមពលប្រមាណជិត ១៧% នៃចំណូលសរុប និង៣-ទំនិញចម្រុះនិងគ្រឿងសំណង់មានប្រមាណ ២៩.៥% នៃចំណូលសរុប។ នេះបើតាមរបាយការណ៍បូកសរុបប្រជុំប្រចាំនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា ៕

ដោយ៖ សិលា

...

 

 

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print