នារីម្នាក់ប្តឹងចោទប្រកាន់មន្ត្រីនគរបាលខេត្តកណ្តាលម្នាក់​ វាយនាងរហូតរលូត​កូន​៤ខែនៅក្នុងផ្ទៃ

ចែករំលែក៖

ខេត្ត​កណ្ដាល​ ៖​ នារីម្នាក់អះអាងថា​ បានរងគ្រោះលេីរូបរាងកាយហេីយសម្រេចបានដាក់ពាក្យបណ្តឹងទៅលោកឧត្តម សេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរ បាលខេត្តកណ្តាល នៅថ្ងៃទី១៩ ខែតុលានេះ សុំអោយជួយរកយុត្តិធម៌ «ករណីប្តីមិន​ទាន់រៀបការជាប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពីបទ​មនុស្សឃាត​ដោយចេតនានិងហិង្សាមានស្ថានទម្ងន់ទោស »។

យោងតាមពាក្យបណ្តឹង​ឈ្មោះ​ ស៊ាង ស្រីល័ក្ខ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលនៅបច្ចុប្បន្នភូមិសុកុំផ្ញើឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ សូមប្តឹងឈ្មោះ ជិន ជឿន ភេទប្រុស ជាមន្ត្រីបម្រេីការងារ​នៅ​ស្នងការនគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក មានទីលំនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ ។

នារីដែលអះអាងថា​ជារងគ្រោះបាន​រៀបរាប់ថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០៖៣០នាទីយប់ ឈ្មោះ ជិន ជឿន ដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ ដោយមិនទាន់បានរៀបការ បានប៉ុនប៉ងធ្វើឃាត និងហិង្សាមានស្ថានទម្ងន់ មកលេីនារីរងគ្រោះបណ្តាលឲ្យរលូតកូននៅក្នុងផ្ទះផ្ទៃរបស់នាងខ្ញុំដែលកំពុងពពោះ ៤ខែ​ ដោយស្នេីសុំលោកស្នងការដ្ឋាន​នគរ​បាល ខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌ និងចាត់វិធានការតាមផ្លូវច្បាប់ ៕​ ដោយ​ ៖​ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print