ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនតាមដីការបង្គាប់ឲ្យចាប់ខ្លួនពីបទលួច ប្រព្រឹត្តនៅចំណុចសណ្ឋាគារហូលីដេ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពី ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨។
ប្រតិបត្តិការក្នុងការអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញនេះបានធ្វើឡើងនៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យឈ្មោះ អ៉ីវ អ៉ីគ័ង ហៅ អ៉ីវ អ៉ីហ៊ួង អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៥E0Z ផ្លូវលេខ៧៥ ភូមិទី៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញការឃាត់ខ្លួននេះដោយអនុវត្តន៍តាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ៤៣៩ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ ចេញដោយលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ លួច ប្រព្រឹត្តនៅចំណុចក្រោយសណ្ឋាគារហូលីដេ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពី ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងសម្ថកិច្ចនគរបាល ប៉ុស្តិ៍កសាងសំណុំរឿងទៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ