ដឹងរឿងពិតអាណិត ផាន់ ផាត់ណា សម្រាលកូនទាំងគ្មានគូស្នេហ៍នៅក្បែរ

ចែករំលែក៖

ភ្នំពេញ៖ មុននេះក្នុងចង្កោមសិល្បៈបានលេចចេញដំណឹងថាតារាសម្តែង ផាន់ ផាត់ណា បានសម្រាលបានកូនប្រុសម្នាក់គួរឲ្យស្រលាញ់។ នៅពីក្រោយស្នាមញញឹមនេះនាងមានទុក្ខព្រួយជាច្រើនមុននិងក្រោយពេលសម្រាល។ 

មិនដែលមានដំណឹងរៀបការម្តងណាឡើយ ស្រាប់តែលេចចេញរូបថត និងដំណឹងថា ផាន់ ផាត់ណាបានសម្រាលបានកូនប្រុសម្នាក់កាលពីអំឡុងពាក់កណ្តាលខែតុលាម្ល៉េះ។នាងសុខចិត្តចូលរួមថតនិងជប់លៀងបញ្ចប់ការថតទាំងពោះខ្ទាតរហូតអ្នកសិល្បៈជជីកសួរគ្រប់គ្នា។ មានការសរសើរជាច្រើនពីក្តីសុខរបស់នាងថាមានបុរសយល់ចិត្ត និងទទួលបានកូនប្រុសជាចំណងដៃដ៏គួរឲ្យលាញ់ ប៉ុន្តែនៅពីក្រោយស្នាមញញឹមនេះមានទុក្ខសោកមួយចំនួនដែលមិនមានអ្នកដឹង។

អ្នកជិតដិតតារាស្រីរូបនេះបានទម្លាយថា នាងសម្រេចចិត្តទុកកូនក្នុងផ្ទៃព្រោះតែយល់ថាស្នេហានាងនឹងកាន់តែរឹងមាំ និងមានបុរសម្នាក់ដែលទទួលខុសត្រូវលើជីវិតក្រុមគ្រួសារតូចមួយនេះ។ ផ្ទុយស្រលះពីការគិត នាងមិនទទួលបានភាពកក់ក្តៅពីបុរសជាគូស្នេហ៍ជាជនបរទេសនោះទេ ប៉ុន្តែថែមទាំងគេចវះមិនទទួលស្គាល់ និងចិញ្ចឹមបីបាច់នាងនិងកូនឡើយ ចុងក្រោយនាងសម្រេចចិត្តសម្រាលនិងមើលថែកូនតែម្នាក់ឯង ។ បើទោះបីជាមានទុក្ខព្រួយក្តី ពេលនេះនាងក៏សប្បាយចិត្តដែលបានឃើញមុខកូនប្រុសតំណក់ឈាមនាងដំបូងដ៏គួរឲ្យល្រលាញ់និងជាការបន្លប់ទុក្ខដែលញាំញីដួងចិត្តរាល់ថ្ងៃ។ 

គួរបញ្ជាក់ដែរថា ផាន់ ផាត់ណា គឺជាតារាសម្តែងស្រីល្បីឈ្មោះគួរសមក្នុងសង្គមសិល្បៈ នាងមានទម្រង់មុខស្រដៀងគ្នា នឹងតារាសម្តែងស្រីប៊ីរីយ៉ា។ ក្រោយមានឈ្មោះល្បី នាងត្រូវបានគេសង្ស័យថាបានកែពង្រីកដើមទ្រូង និងមានស្នេហាជាមួយបុរសជនជាតិម៉ាឡេស៊ីម្នាក់ ហើយក៏ត្រូវស្ងប់ស្ងាត់ទៅវិញ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print