អេមី រៀបរាប់ទាំងទឹកភ្នែករឿងបែកឪពុក២៧ឆ្នាំហើយតែត្រូវខកចិត្ត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងកំប្លែងស្រី ឡុង មេត្តាហៅ អេមី បានដាច់ចិត្តទម្លាយរឿងក្នុងចិត្តដែលលាក់ទុក និងនឹកហួសចិត្តក្រោយរកឪពុកដែលបែកគ្នាជិត៣០ឆ្នាំហើយប៉ុន្តែបែជាជួបរឿងខកចិត្ត។ ខកចិត្តព្រោះតែឪពុកហាក់មិនរវីរវល់នឹករលឹកនាងដូចដែលនាងខិតខំស្វះស្វែងរកមុខឪពុកជាង២០ឆ្នាំកន្លងមក។ 

អេមី រៀបរាប់ទាំងទឹកភ្នែកថា នាងបានកំព្រាឪពុកគ្រាដែលនាងនៅវ័យក្មេងមិនទាន់ដឹងក្តីម្ល៉េះ។ ឪពុកនាងឈ្មោះស្ត្រី សុខារុំ អាយុ៤៨ឆ្នាំ។  នាងថាដឹងដំណឹងថាឪពុករស់ប៉ុន្តែនាងនៅក្មេងមិនដែលមានលទ្ធភាពក្នុងការស្វែងរកឪពុកនៅឡើយ។

សម្រេចចិត្តចូលសិល្បៈរយៈពេលជាច្រើនគឺជាវិធីមួយដែលនាងសម្រេចចិត្តធ្វើដើម្បីស្វះស្វែងរកឪពុក ដែលបំណងត្រឹមជួបមុខសួរសុខទុក្ខឱបឲ្យបានកក់ក្តៅដូចកូនគេដទៃបើទោះបីជាលឺថាឪពុកនៅទីណានាងតែងស្វះស្វែងរកជានិច្ច ទាំងនាងនិងប្អូនប្រុសនឹករលឹកចង់ឃើញមុខទោះបីជាឪពុកស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។

នាងថាក្រោយទទួលដំណឹងពីសាច់ញាតិថារកឪពុកឃើញនាងព្យាយាមទំនាក់ទំនងរហូតបានជួបដូចបំណង។ នាងទទួលដំណឹងថាឪពុកនាងបានបែកពីម្តាយព្រោះទៅមានប្រពន្ធក្រោយជាបន្តបន្ទាប់គឺវាសនាកូនៗទាំងនោះមិនខុសពីនាងដែរគឺគ្មានទទួលបានភាពកក់ក្តៅ ។

អ្វីដែលនាងហួសចិត្តគឺការណាត់មកសូម្បីត្រឹមតែជួបមុខក៏នាងមិនអាច បើទោះបីជានាងទទូចសុំជួមជាញឹកញាប់។ នាងថាមិនទាមទារអ្វីក្រៅតែពីការជួបមុខ និងបានហៅពោលពាក្យថាពុកទៅកាន់បុរសដែលផ្តល់កំណើត។ នាងថាគាត់អាចគិតថានាងចង់បានអ្វីពីគាត់ទើបចេះតែគេចវះរហូតនាងអស់សង្ឃឹម ជាថ្មី ប៉ុន្តែអ្វីដែលនាងដាច់ចិត្តទម្លាយរឿងស្មានមិនដល់គឺឪពុករបស់នាងមិនបានមកអើតមើលប្អូនប្រុសដែលសម្រាកព្យាបាលជំងឺ ត្រូវប្តូរពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយក៏គាត់ជាឪពុកមិនរវីរវល់សួរសុខទុក្ខហើយលើកឡើងថា”ពុកមិនអាចជួយអ្វីបានព្រោះពីតូចមកក៏មិនដែលជួយអ្វី”។ រៀបរាប់ទាំងទឹកភ្នែកថានាងចង់បានត្រឹមការលើកទឹកចិត្តប៉ុណ្ណោះក៏អស់ចិត្តដែរ។

អ្វីដែលនាងឆ្អែតចិត្តនេះទើបធ្វើឲ្យនាងសម្រេចចិត្តទម្លាយ រឿងក្នុងចិត្ត ដើម្បីឲ្យធូរទ្រូងនិងជាគំរូមួយសម្រាប់បុរសគ្រប់រូបដែលត្រូវបង្កើតកូនមកហើយត្រូវមានទំនួលខុសត្រូវ។ នាងទទួលស្គាល់ថាឪពុកជាអ្នកផ្តល់កំណើត ប៉ុន្តែរយៈពេល៩ខែដែលរកឪពុកឃើញលឺតែសំឡេងហើយមិនបានជួបមុខសូម្បីពេលលំបាកខ្លាំងក្នុងជីវិតក៏មិនអាចជួប តើអាចឲ្យនាងនៅតែចាត់ទុក្ខគាត់ជាអ្នកមានគុណទៀតបានឬយ៉ាងណា​។ 

អ្វីដែលនាងចង់និយាយចុងក្រោយគឺកន្លងមកនាងប្អូន និងម្តាយ តែងអត់ទោសឲ្យឪពុកទោះមិនដែលចិញ្ចឹមបីបាច់ផ្តល់ភាពកក់ក្តៅដល់កូនប្រពន្ធ ប៉ុន្តែពេលនេះនាងអស់ចិត្តនិងចង់ជួបមុខឪពុកដូចមុនទៀតហើយ។ អ្វីដែលនាងចង់ផ្តាំផ្ញើទៅបុរសទាំងអស់លើកលោកថា ធ្វើជាមនុស្សប្រុសពេលបង្កើតកូនមកហើយត្រូវមានទំនួលខុសត្រូវ ត្រូវផ្តល់ភាពកក់ក្តៅ ចិញ្ចឹមបីបាច់ឱក្លាយជាមនុស្សល្អក្នុងសង្គម៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print