មួយយប់ចោរគាស់បន្ទប់លួចម៉ូតូ៥គ្រឿង នៅសង្កាត់កាកាបទី២ 

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយកាលពីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះជួល ផ្លូវបេតុង ក្រុម៨ ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ បន្ទាប់ពីម៉ូតូសេ១២៥ ចំនួន៥គ្រឿង ត្រូវបានចោរ​លួចគាស់បន្ទប់ជួល លួចយកទៅបាត់អស់ចំនួន៤គ្រឿង ចំណែកម៉ូតូមួយគ្រឿង ជាប់សោច្រើនជាន់ ត្រូវបានជនសង្ស័យដាក់ចោលតាមផ្លូវ ។

ជនរងគ្រោះទាំង៥នាក់ ទី១ ឈ្មោះ ផុន សុភាព ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត ក្រុងព្រះសីហនុ ម៉ូតូដែលបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​1DB-7632 ។

ទី២ ឈ្មោះ ផា ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងកញ្ចក់ មានស្រុកកំណើត ស្រុក ថ្មគោល ខេត្តបាត់ដំបង ម៉ូតូចោរលួចបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង 1W-0038 ។

ទី៣ ឈ្មោះ ផេង ចាប ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅក្រុងកំពត ខេត្តកំពត ម៉ូតូចោរលួចបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W-6465 ។

ទី៤ ឈ្មោះ គ្រៀល ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានស្រុកកំណើត ភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ម៉ូតូចោរលួចបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-1809 ។

ទី៥ ឈ្មោះ ភី គា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងទង មានស្រុកកំណើត ស្រុកព្រៃឈរ កំពង់ចាម ជួបសំណាងល្អ ម៉ូតូ ត្រូវបានជនសង្ស័យអូសយកទៅទុកចោលតាមផ្លូវ ម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-8017  ។

ជនរងគ្រោះទាំង៥នាក់ ស្នាក់នៅបន្ទប់ជួល ផ្ទះកើតហេតុខាងលើ ហើយម៉ូតូចតទុកដាក់ ក្នុងបន្ទប់មួយរួមគ្នា ខាងក្រោមផ្ទះជួល កន្លែងកើតហេតុ ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print