ធ្លាប់តែមើលរឿងចិន ស្នំឯកដណ្តើមតំណែងអគ្គមេហេសី ពេលនេះរឿងពិតកើតឡើងនៅប្រទេសថៃហើយ

ចែករំលែក៖

ប្រទេសថៃ៖ ស្នំឯង លោភលន់ មិនមានភាពស្មោះត្រង់ ចង់បានតំណែងខ្ពស់ តែងតែកើតមាននៅក្នុងរឿងភាគ ចិន ដែលកើតមានតាំងពីអតីតកាល ។ ប៉ុន្តែពេលនេះរឿងរ៉ាវ បានកើតឡើងនៅក្នុងរាជ្យវង្សថៃ នាពេលបច្ចុប្បន្នមិនខុសពីរឿងចិននោះឡើយ គឺស្នំឯកស្តេចថៃ ត្រូវដកហូតតំណែងទាំងអស់ ដោយសារតែខ្វះភាពស្មោះត្រង់។
ព្រះមហាក្សត្រថៃ បានសម្រេចដកតំណែងទាំងអស់​រប​ស់ស្នំឯក Sineenat Wongvajirapakdi ព្រះជន្ម​៣៤ វស្សា ដោយសារតែមានសកម្មភាពខុសប្រក្រតី​ និងខ្វះភាពស្មោះត្រង់ជាមួយ​ព្រះបរមរាជវាំង។ ការដកតំណែងខាងលើនេះ បានកើតឡើង ក្រោយតែងតាំងមិនដល់បាន៣ខែផង ​នៅតំណែងដ៏សំខាន់នេះ។

បើតាមព្រះរាជក្រឹត្យ​ Royal Gazette ​កាលពីថ្ងៃទី​២១ ខែតុលា ព្រះមហាក្សត្រ​ Rama X បានដកតំណែងទាំងអស់ ក្នុងនោះគ្រឿងឥស្សរិយយសនានា មេដាយ​​របស់ស្នំឯក Sineenat Wongvajirapakdi ។

នៅក្នុងព្រះរាជក្រឹត្យ បានបញ្ជាក់ថា អ្នកម្នាង​ Sineenat Wongvajirapakdi ត្រូវបានដកតំណែងទាំងអស់ ដោយសារតែមហិច្ឆតាលោភលន់​របស់ព្រះនាង ហើយ​បង្ហាញពីសកម្មភាពប្រឆាំង ដោយប្រើប្រាស់គ្រប់​មធ្យោបាយ​ ដើម្បីដាក់គំនាប​ប្រឆាំង និងព្រះរាជអគ្គមហេសី​ Suthida ដែលត្រូវបានតែងតាំងរួចហើយ។

សកម្មភាពរបស់ស្នំឯក គឺជាការប្រឆាំង ឬរមើលគុណ មិនស្មោះត្រង់​ បំបែកបំបាក់ផ្ទៃក្នុងរាជវាំង បង្កភាពចលាចលដល់ប្រជានុរាស្ត្រ ។ សកម្មភាពទាំងនោះគឺជាការបំផ្លាញប្រទេសជាតិ​ និងរបបរាជានិយម ។ អ្នកម្នាង​ Sineenat Wongvajirapakdi អាយុ​៣៤ឆ្នាំ ជាអតីតពេទ្យយោធា​​ ហើយក្លាយជាឧត្តមសេនីយ៍ មេបញ្ជាកងអង្គរក្សរបស់ព្រះមហាក្សត្រ។ អ្នកនាងទទួលបានផ្តល់មេដាយកិត្តិយសចំនួន​៤​​ ដោយសារតែនាង​បានរួមចំណែកការព្រះរាជវាំង​។

នៅក្នុងឧកាស​ចំរើនព្រះជន្ម​៦៧ព្រះវស្សា ព្រះមហាក្សត្រថៃ បានសម្រេច ព្រះប្រទាន ជាស្នំឯក «​Chao Khun Phra»​។ នេះជាលើកទីមួយហើយ​ក្នុងរាជវាំងថៃ​ដែលមានស្នំឯក ​ត្រូវបានប្រកាសតែងតាំងជាផ្លូវការ​។ នៅមុនឆ្នាំ​១៩២១ ពេលនេះ​ព្រះមហាក្សត្រ Rama ទី​៦​ មានស្នំឯក ប៉ុន្តែ ចាប់តាំងពីពេលនោះមក គឺមិនមានឡើយ ។ ព្រះមហាក្សត្រថៃ​៤ជំនាន់កន្លងមក ប្រកាសជាប់​នយោបាយ​«ប្ដីតែមួយ ប្រពន្ធមួយ»៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print