ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស គាំទ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងគិតពីការរស់នៅ ការលំបាក សុខទុក្ខ ដល់ពលរដ្ឋ និងដល់ថ្នាក់គិតពីបញ្ហាសេវាសំរាម ដែលក្រុមហ៊ុន សុិនទ្រី មិនបានបំពេញកាតព្វកិច្ចការប្រមូលសម្រាម យកតំលៃពេញ តែយឺតយូរការងារទើបសម្តេចដកអាជ្ញាប័ណ្ណពីក្រុមហ៊ុន១នេះ និងអោយមានការដេញថ្លៃ មានចាប់ពី៣-៤ក្រុមហ៊ុនទើបការប្រមូលសំរាមទាន់ពេល ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានមានប្រសាសន៍លើ Facebook ផ្លូវការមុននេះបន្តិចថា៖ ដោយក្តាប់បាននូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអំពីការដាក់ថ្លៃសេវាប្រមូលសំរាមក្រុមហ៊ុន ស៊ិនទ្រី ក្នុងវិក្កយបត្ររបស់អគ្គិសនីកម្ពុជា ល្ងាចថ្ងៃនេះ ខ្ញុំបានសម្រេចតាមសំណើរបស់អគ្គិសនីកម្ពុជាដោយដកថ្លៃ សេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជាចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។ យន្តការយកថ្លៃសេវាប្រមូលសំរាមទៅថ្ងៃមុខនឹងត្រូវប្រើយន្តការផ្សេងជំនួសវិញ ដែលកិច្ចការនេះខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប្រជុំ និងដោះស្រាយ។ សូមបងប្អូនប្រជា ពលរដ្ឋជាទីស្រឡាញ់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ សុខ ខេមរា