រថយន្តកុងទីន័រកិនស្លាប់ម្នាក់និងរបួសម្នាក់នៅខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់ទៀតបានត្រូវរងរបួសស្រាលខណៈជិះម៉ូតូមកពីលេងផ្ទះមិត្តភក្តិបានជិះទាក់ដៃចង្កូតជាមួយនិងរថយន្តកុងទីន័របណ្តាលឲ្យដួលចូលក្រោមកង់កិនអ្នកឌុបដាច់ខ្លួនជា២ចំណែកធ្នកជិះពីក្រោយរងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
១នឹង៤៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចម្តុំយឿត្រីខណ្ឌព្រែកព្នៅស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះហ៊ាភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅម្តុំលូប្រាំសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យនិងមានស្រុកកំណើតនៅខេត្តកំពង់ចាម។

ចំនែកឯអ្នកអង្គុយពីក្រោយឈ្មោះចិត្រាភេទប្រុសអាយុ២៥ឆ្នាំស្នាក់នៅភូមិកោះទាវស្រុកស្អាងខេត្តកណ្តាលត្រូវរងរបួសស្រាល។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរស២នាក់ជាជនរងគ្រោះបានបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅសេរី២០១១ពាក់ស្លាកលេខភ្នំពេញ1BA-6930បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងទើបតែចេញមកពីលេងផ្ទះមិត្តភក្តិនៅឯម្តុំព្រែកព្នៅបំណងជិះទៅផ្ទះនៅឯម្តុំលូ៥ខណពេលជិះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្ត២គ្រឿងនៅពីមុខមួយគ្រឿងនៅខាងស្តាំជារថយន្តក្រុងហើយរថយន្តនៅខាងឆ្វេង
ជារថយន្តកុងទីន័រពេលភ្លាមៗនោះដែរបានទាក់ដៃចង្កូតជាមួយរថយន្តកុងទ័របណ្តាលអោយដួលចូលក្រោមកង់កិនចំពាក់កណ្តាលខ្ល្លួនដាច់ជា២កំណាត់ចំណែកឯអ្នកអង្គុយពីក្រោយរងបួសស្រាលរីឯម៉ូតូរងគ្រោះក៏មិនមានខូចខាតអីធ្ងន់ធ្ងរនោះដែលភ្លាមៗនោះដែររថយន្តកុងទីន័រ
បានបើករត់គេចខ្លួនបាត់ស្រមោលមិនបានឈប់នៅដោះស្រាយគ្នាជាមួយជនរងគ្រោះនោះទេ។

ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតទៅតាមប្រពៃណីរីឯម៉ូតូជនរងគ្រោះវិញត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទោរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែករង់ចាំបងប្អូនយកឯកសាមកយកទៅវិញ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print