ចតរថយន្តទុកចោលមិនមានដាក់សញ្ញាត្រូវអ្នកបេីកម៉ូតូបុកពេញទំហឹងស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈជិះម៉ូតូមួយគ្រឿងទៅបុកជាមួយរថយន្តដែលចតស្ងៀមដែលមិនបានដាក់ស្លាកសញ្ញាសម្គាល់បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ៍ ០៩រោចខែភទ្របទ ឆ្នាំកុរព.ស២៥៦៣ត្រូវនឹងថ្ងៃទី២២ខែតុលាឆ្នាំ២០១៩ វេលាម៉ោង២៣និង២០នាទីត្រង់ចំណុចមុខផ្ទះឈ្មោះសួន មុន្នីរ៉ា លើមហាវិថីឈ្នះ ភូមិកប់ស្រូវតូចសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
តាមសមត្ថកិច្ចបានឲ្យដឹងថា
ជនរងគ្រោះមានឈ្មោះលឹម ចាន់ដែន ភេទប្រុស អាយុ ២៥ឆ្នាំស្នាក់នៅភូមិព្រែកប្រណាកសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ)លុះមកដល់កន្លែងកើតហេតុបានបុកពីក្រោយរថយន្តឈប់ស្ងៀមមួយគ្រឿងម៉ាក CHENG LONGពណ៌សពាក់ស្លាកលេខ កោះកុង 3A-0582 ឈប់ស្ងៀមលើមហាវិថីឈ្នះៗក្នុទិសដៅពីកើតទៅលិច (ទិសដៅស្របគ្នា)បើកបរដោយឈ្មោះជិនជឿនភេទប្រុសអាយុ៣៩ឆ្នាំមុខរបរបើកបរ ស្នាក់នៅភូមិត្រពាំង ឃុំត្រពាំង ស្រុកស្រែអំបិល ខេត្តកោះកុង ( ឃាត់ខ្លួន ) ។
សមត្ថកិច្ចបន្តថាជនរងគ្រោះដែលស្លាប់ជិះម៉ូតូម៉ាក QBX ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1HT-3260ធ្វើដំណើរលើមហាវិថីឈ្នះៗក្នុងទិសដៅពីកើតមកដល់ចំណុចកើតហេតុបុករថយន្តចតស្ងៀមពីក្រោយស្លាប់ភ្លាមៗតែម្តង
ករណីគ្រោះថ្នាក់ចរាចរណ៍នេបណ្តាលឲ្យម៉ូតូខូចខាតធ្ងន់ធ្ងរចំណែករថយន្តខូចខាតបន្តិចបន្តួចហើយករណីនេះផ្នែកជំនាញប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបន្តនីតិវិធី៕ធឿនព្រែកជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print