ស្តី្រម្នាក់ចាញ់បោកក្រុមទំលាក់យោងដោះដូរយក់គ្រឿងអល័ង្កា សរុបជិត១០០០ដុល្លារ​

ចែករំលែក៖

ភ្នំពេញៈ កម្មការនីរោងចក្រម្នាក់ ធ្វេីដំណេីរមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាល ទាំងទឹកភ្នែកខណៈដែលដើរទៅធ្វើការរោងចក្រ ប្រទះជួប ប្រទាក់ពាក្យជាមួយក្រុមទម្លាក់យោង ប្រើល្បិចរើសបានថងមាស ល្បួងនាំយកទៅដោះយកគ្រឿងអល័ង្កា យកលុយ ទូរស័ព្ទ អស់ពីខ្លួនរលីង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅគន្លៀតចេតិយ ក្នុងបរិវេណវត្តត្រពាំងឈូក ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

ស្ត្រីរងគ្រោះមានឈ្មោះ ផាន់ ភ័ស្ត អាយុ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិថ្មី ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ស្ត្រីរងគ្រោះបន្តទៀតថា មុនកើតហេតុ ខណៈដែលដើរចេញពីបន្ទប់ជួល ឆ្ពោះទៅរោងចក្រកាត់ដេរ នៅក្បែរនោះ ស្រាប់តែមានស្ត្រីជនសង្ស័យម្នាក់មកសួរ រឿងមានគេជ្រុះបាត់ ថង់មាស នាងឆ្លើយថាមិនដឹង ស្រាប់តែមានស្ត្រីសង្ស័យម្នាក់ទៀតមកប្រាប់ថា កុំមាត់គេរើសបាន ស្រាយមាត់ថង់ឲ្យមើលឃើញលោហៈក្រហមច្រាស ដាសភ្នែក យើងយកទៅចែកគ្នា រួចបបួលនាងឡើងជិះម៉ូតូ ចំនួន២គ្រឿង សង់កូរ៉េមួយគ្រឿង សេ១២៥ មួយគ្រឿង ៥នាក់ទាំងរូបនាង នាំគ្នាជិះទៅក្នុងបរិវេណវត្តត្រពាំងឈូក ជនសង្ស័យល្បួងដោះយកគ្រឿងអល័ង្កា លុយ ទូរស័ព្ទ អស់ពីខ្លួនរលីង រួចហុយថង់ក្រហមឲ្យកាន់ នាំគ្នាចាកចេញទៅបាត់អស់ ចាំយូរពេក ដើរវិលត្រឡប់មកផ្សារត្រពាំងពោធិ បង្ហាញថង់មាសសួរគេ ទើបដឹងថា ខ្សែកកាឡៃ ស្រែកទហោយំ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ តែសាកសួរ រឿងរ៉ាវកើតឡើងនៅក្នុងភូមិសាស្ត្រ សង្កាត់សំរោងក្រោម ទើបជនរងគ្រោះ ទៅប៉ុស្តិ៍សំរោងក្រោម ដើម្បីដាក់ពាក្យបណ្តឹង ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print