រថយន្ត៣គ្រឿងបើកបុកទល់មុខគ្នា រុញផ្ទប់ម៉ូតូមួយគ្រឿង របួសធ្ងន់ស្ត្រីម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​គ្រឿងថ្នាក់ចរាចរណ៍មួយបង្កឡេីងដោយរថយន្តចំនួនបីគ្រឿងបានបេីកបុកគ្នាពេញទំហឹងរុញផ្ទប់ម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់។
ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ច្រកចូលក្រុមហ៊ុនផែស្ងួតអូរលែ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីរងគ្រោះក្នុងករណីខាងលើ មានឈ្មោះតាំង សុគន្ធា អាយុ៤៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រងរបួសបែកមុខ ដាច់ម្រាមដៃខាងឆ្វេងអស់២ ជាភាគីខាងម៉ូតូ សេ១២៥ សេរី២០០៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តហុីយ៉ាន់ដាយឃ្លប់ ដឹកទឹកសុទ្ធ ទឹកកក ពណ៌ស ពាក់ស្លាក​លេខ ភ្នំពេញ 3A-5982 បើកតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បាន​បុកជាមួយ រថយន្ត ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-1416 ដែលបើកឆ្លងផ្លូវជាតិលេខ៤ ពីជើងទៅត្បូង ហើយរថយន្តស្តារិច បានបុកម៉ូតូរបស់ស្ត្រីរងគ្រោះ ដែលបើកឆ្លងផ្លូវពីត្បូងទៅជើង រុញផ្ទប់ទៅ​នឹង រថយន្តដឹកសិស្ស ម៉ាកសាំយូង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-3018 ដែលបើកបំណងឆ្លងផ្លូវពីត្បូងទៅជើង ស្របជាមួយម៉ូតូ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រូួសារ ដឹកតាមម៉ូតូ ឌុបយកទៅពេទ្យដោយខ្លួនឯង ។ ចំណែកមធ្យោបាយចំនួន៤គ្រឿង មានរថយន្តចំនួន៣គ្រឿង ម៉ូតូមួយគ្រឿង នគរបាលជំនាញ វាស់វែងរួច ប្រមូល​យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print