អង់គ្លេសតក់ស្លត់ ក្រោយរកឃើញសាកសព​៣៩នាក់នៅក្នុងរថយន្តដឹកទំនិញ 

ចែករំលែក៖

ប៉ូលិសអង់គ្លេសបានរកឃើញសាកសពនៅក្នុងរថយន្តដឹកទំនិញ ធ្វើឲ្យដំណឹងកក្រើកនៅ​ប្រទេសអង់​គ្លេស  ដោយនេះជាការសម្លាប់មនុស្សទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្ត្រ ។ ប៉ូលិសអង់គ្លេសកាលពីថ្ងៃទី​២៣ខែតុលា បានរកឃើញសាកសពមនុស្ស ៣៩នាក់នៅក្នុងរថយន្តដឹកទំនិញ ក្នុងតំបន់ឧស្សាហកម្ម ភាគខាងកើតទីក្រុងឡុង ដុង ​​ហើយបានចាប់ខ្លួនអ្នកបើកបរដោយសង្ស័យ​ថា​បានសម្លាប់មនុស្ស​ ។

អ្នកនាំពាក្យកម្លាំងប៉ូលិស តំបន់  Essexបានឲ្យដឹងថា រថយន្តខាងលើ ធ្វើដំណើរមកពីប្រទេស ប៊ុលហ្គារី​ ចូលទៅក្នុងប្រទេសអង់គ្លេស ឆ្លងកាត់ទីក្រុង​ Holyhead ​ប្រទេស​ Wales ។​ក្នុងចំណោមសាកសព​៣៩នាក់ មាន ​៣៨នាក់ជាមនុស្សពេញវ័យ​​ និងកុមារម្នាក់​។ ប៉ូលិសបានចាប់ខ្លួនអ្នកបើកបររថយន្ត មានអាយុ​២៥ឆ្នាំ មក ពីតំបន់​អៀកឡង់ខាងជើង ដើម្បីស៊ើបសួរ និងបើកការស្រាវជ្រាវពីបទសម្លាប់មនុស្សយ៉ាងច្រើនបែបនេះ​។ តំបន់ឧស្សាហកម្ម​ Waterglade ​ត្រូវបានបិទដម្បីត្រួតពិនិត្យ ។

លោក​ Andrew Mariner ​ស្នងការប៉ូលិស​ស្រុក​ Essex បានបញ្ជាក់ថា «យើងបានចាប់ខ្លួនអ្នកបើកបរ អាចជាប់ពាក់ព័ន្ធការសម្លាប់មនុស្សខាងលើ ។បុរសរូបនោះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវ។ ពេលនេះក្រុមជំនាញ​កំពុងតែស្រាវជ្រាវបញ្ជាក់ពីអត្តសញ្ញាណ​ជនរងគ្រោះ។

ប្រតិកម្មចំពោះហេតុការខាងលើ​នាយករដ្ឋមន្ត្រីអង់គ្លេស លោក​ Boris Johnson ​បានបញ្ជាក់ថា​លោកពីតជា តក់ស្លុតយ៉ាងខ្លាំង​ ពេលទទួលបានព័ត៌មាន មានសាកសពដល់ទៅជិត​៤០នាក់ក្នុងរថយន្តដឹកទំនិញ​។ លោកបានបញ្ជារឲ្យក្រសួងមហាផ្ទៃ សហការជាមួយប៉ូលិសក្នុងតំបន់ដើម្បីស្រាវជ្រាវបញ្ជាក់ការពិត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print