នាយចឺម ស្នើបញ្ចប់ការតិះដៀលរឿងចានបង្គន់ព័ត៌មាស

ចែករំលែក៖

អាមេរិក ៖ ថ្លែងពីសហរដ្ឋអាមេរិកភ្លាមៗក្រោយមានទស្សនិកជនមួយចំនួនបានថ្លែងការរិះគន់ទៅកាន់នាយចឺម និងអ្នកសារព័ត៌មានដែលបានចុះផ្សាយរឿងចានបង្គន់មាសក្នុងផ្ទះវីឡាថ្មីរបស់តារាចម្រៀងរូបនេះ។ តារារូបនេះស្នើឲ្យឈប់រិះគន់ខ្លួនតទៅទៀតព្រោះតែពណ៌មានគឺជាចំណូលចិត្តរបស់លោក ហើយលោកពិតជាខិតខំរកប្រាក់ទាំងវ័យក្មេងដើម្បីពាក្យរិះគន់លើសិល្បករសំពះសុំជំនួយពេលចាស់ឬឈឺថ្កាត់។ 

ថ្មីៗនេះអ្នកលេងបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងរួមជាមួយការរិះគន់ខ្លះ ជុំវិញរឿងរ៉ាវចែករំលែកពីបុគ្គលខ្លះថាចានបង្គន់ធ្វើពីមាសក្នុងផ្ទះនៅឯស្រុកកំណើតរបស់តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេនាយ ចឺម។ ក្នុងនោះផងដែរក៏មានមតិ រិះគន់មើលងាយ និងជេរប្រមាថ តិះដៀលសព្វគ្រប់បែបយ៉ាងពីសំណាក់អ្នកលេងបណ្ដាញសង្គម។ ថ្លែងគ្រាចេញច្រៀងនៅសហរដ្ឋអអាមេរិក នាយចឺមថា វាជារឿងចៃដន្យដែលអ្នកសារព័ត៌មានម្នាក់បានទៅចូលរួមកម្មវិធីខួបកំណើតកូនស្រីនាយក្រូចជាពូ ហើយបានចូលទៅក្នុងបន្ទប់ទឹករបស់នាយចឺម ដែលមានចានបង្គន់ពណ៌មាសហើយក៏ធ្វើការផ្សាយរហូតនាំឲ្យមានការរិះគន់។ ការរៀបរាប់និយាយបែបលើសពីការពិតបានធ្វើឲ្យមានការិះគន់ខ្លះៗពីមហាជន។ នាយចឺមបញ្ជាក់ថាពណ៌មានគឺជាពណ៌ដែលខ្លួនស្រលាញ់ ដែលសូម្បីតែការ៉ូក្រាល ចានបាយ និងរបស់ប្រើប្រាស់ជាច្រើនក៏ពណ៌មានដែរមិនមែនធ្វើពីមាសទេ។ តារាចម្រៀងរូបនេះស្នើឲ្យបញ្ចប់ការរិះគន់ព្រោះតែលោកមិនបានអួតអាងអ្វីនោះទេ ប៉ុន្តែជារឿងចៃដន្យ ហើយបច្ចុប្បន្នលោកខិតខំណាស់ព្រោះមានម្តាយឪពុកបងប្អូនជាច្រើនដែលលោកត្រូវរកប្រាក់ជួយផ្គត់ផ្គង់។ លោកថាត្រឹមអ្នកចម្រៀង មិនមែនមហាសេដ្ឋីទេតើមានសមត្ថភាពឯណាទៅធ្វើរឿងហ្នឹង ហើយទោះបីជាមហាសេដ្ឋីក៏គេមិនល្ងង់ធ្វើបង្គន់ពីមាសដែរ។ 

មានការរិះគន់ខ្លះពីអ្នកលេងបណ្តាញសង្គមផងដែរថាសិល្បករប្រឹងប្រែងអួតអាងអំពីសម្ភារៈរបស់ទំនើប ប្រើប្រាស់ថ្លៃកប់ពពក ប៉ុន្តែដល់ពេលចាស់ ឬមានជំងឺចាប់ផ្តើមសុំជំនួយ។ ជុំវិញការលើកឡើងនេះនាយចឺមបញ្ជាក់ បច្ចុប្បន្នលោកប្រឹងប្រែងណាស់មិនថាខែប្រាំងឬវស្សា ថ្ងៃឬយប់ ដើម្បីបញ្ចៀសពីការរិះគន់បែបនេះ ហើយលោករំពឹងថាស្រលាញ់ឬស្អប់សូមកុំប្រើប្រាស់ពាក្យមិនសមរម្យគម្បីទៅកាន់គ្នាព្រោះសុទ្ធតែជាខ្មែរដូចគ្នានោះទេ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print