កំពុងឱនអ៊ុត ៣អ៊ុត ៥ទទឹង ផ្អើលឈូ នគរបាលចូលដល់ក្របួចបានតាតា៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ: សមត្ថកិច្ចនគរបាលស្រុកឧត្តុង្គបានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង(ល្បែងអាប៉ោង) ស្ថិតភូមិទំនប់ទឹក ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី វេលាម៉ោង ២ និង ១០នាទី រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ធ្វើឲ្យមនុស្សជាច្រើនដែលនិយមលេងអាចោរជើងមួយកំពុងឈ្ងោកអ៊ុត ៣អ៊ុត ៥ទទឹង ផ្អើលឈូ រត់រួចអស់ នៅសល់តាតា ៣នាក់ រត់មិនរួចនឹងគេក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន រឹបអូសមេអាប៉ោងមួយ និងឧបករណ៍ជាច្រើនទៀត ។

មន្រ្តីនគរបាលស្រុកឧត្តុង្គបានឲ្យដឹងថា ជនសង្ស័យចំនួន ៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
១/ឈ្មោះ ហេង អុល ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅភូមិចុងបឹង ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
២/ឈ្មោះ សូត សយ ភេទប្រុស អាយុ ៦០​ឆ្នាំ រស់នៅភូមិត្រពាំងគោ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
៣/ឈ្មោះ ឃុយ ធា ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកឧុង្គ ខេត្តកំពង់ស្ពឺ។

ក្នុងនោះដែរសមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន ចានទ្របាញ់អាប៉ោង១ មេអាប៉ោង០១ លុយខ្មែរ១លានរៀល លុយដុល្លារ១៦៦ដុល្លារ ទូរស័ព្ទចំនួន៤គ្រឿង(ម៉ាកហូវៃ០១គ្រឿង​ អូប៉ូ០២គ្រឿង ណូគាអ៊ិនចុចពឹល០១គ្រឿង)ម៉ូតូ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-0787 ១គ្រឿង និងម៉ូតូម៉ាកហុងដា គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-8855 ១គ្រឿង ។

បច្ចុប្បន្ន កម្លាំងជំនាញនគរបាលស្រុកឧត្តុង្គបានកសាងសំណុំរឿង រួមនឹងវត្ថុតាងរឹបអូសយកបាន បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print