ខេត្តបន្ទាយមានជ័យ៖ នាយប៉ុស្តិ៍ស្តីទីនគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា ម្នាក់យកកាំភ្លើងខ្លីរបស់ខ្លួនបាញ់សម្លាប់ខ្លួនឯង កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ថ្ងៃទី២៦ ខែតុលាឆ្នាំ ២០១៩នៅផ្ទះឪពុករបស់ខ្លួនស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមការឲ្យដឹងពីលោកស៊ីឌី អធិការនគរបាលក្រុងសិរីសោភ័ណបញ្ជាក់ថា ៖ ជនរងគ្រោៈបាញ់សម្លាប់ខ្លួនឯងមានឈ្មោះ ប៊ូរិទ្ធី ជាមេប៉ុស្តិ៍ស្ដីទី នគរបាលរដ្ឋបាលសង្កាត់ ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលកំពុងតែរៀបចំឡើងជាមេប៉ុស្តិ៍ជំនួសមេប៉ុស្តិចាស់ដែលបានចូលនិវត្តន៍។
តាមការសាកសួររបស់សមត្ថកិច្ចទៅនិងម្ដាយជនរងគ្រោៈបានរៀបរាប់ថា៖ មុនកើតហេតុជនរងគ្រោៈបានជិៈរថយន្តមកដល់ផ្ទៈជាកន្លែកើតហេតុបានសួរទៅម្ដាយរបស់ខ្លួនថាឃើញប្រពន្ធខ្លួនអត់ ចំណែកម្ដាយបានពោលថាៈម៉ាក់មិនដឹងទេ?
ហើយម្ដាយពោលថា មានរឿងអ្វីកូន ចំណែកជនរងគ្រោៈបានឆ្លើយថាម៉ាក់ចង់ឃើញកូនស្លាប់អត់.? បន្ទាប់មកជនរងគ្រោៈបានយកកាំភ្លើងខ្លីរបស់ខ្លួនមកបាញ់បណ្ដាលឲ្យស្លាប់តែម្ដង។
ក្រោយពីកើតហេតុគេឃើញមានកម្លាំងជំនាញរបស់ស្នងការខេត្តបន្ទាយមានជ័យ ចុះមកសាកសួរឪពុក ម្ដាយជនរងគ្រោៈដោយម្ដាយជនរងគ្រោៈបញ្ជាក់ប្រាប់សមត្ថកិច្ចថាករណីឃាតកម្មនេៈកូនរបស់គាត់បានយកកាំភ្លើងបាញ់សម្លាប់ដោយខ្លួនឯង គេសង្ស័យថាមាន
វិបត្តក្នុងគ្រួសារ។ក្រោយពីធ្វើកំណត់ហេតុរួចរាល់សមត្ថកិច្ចជំនាញ ក៏ប្រគល់សពឲ្យម្ដាយជនរងគ្រោៈយកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ នឹមវណ្ណា