ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយ បានកេីតឡេីងបន្ទាប់ពីមានអគ្គិភ័យឆាបឆេះកន្លែងការ៉ាសបំពាក់ប្រព័ន្ធហ្គាសរថយន្ដ ស្ថិតនៅម្តុំខាងក្រោយព្រះបរមរាជវាំង ខណ្ឌដូនពេញ បណ្ដាលឲ្យរបួសកម្មករបញ្ចូលហ្គាស២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈអគ្គីភ័យបានរលត់ទៅវិញ ។
ករណីខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ក្នុងការ៉ាសបំពាក់ប្រព័ន្ធហ្គាសរថយន្ដរ៉ាសបំពាក់ប្រព័ន្ធហ្គាសរថយន្តយីហោATIKERខាងក្រោយព្រះបរមរាជវាំង ផ្ទះលេខ០៦អឺ០ តាមបណ្ដោយផ្លូវលេខ២១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
អគ្គីភ័យមួយបានកើតឡើង បណ្តាលអោយរងរបួសមនុស្ស៣នាក់ ក្នុងនោះមានរបួសធ្ងន់០២នាក់ ទី១-ឈ្មោះ ភស្តារ ភេទប្រុស អាយុ២៣ឆ្នាំ
ទី២-ឈ្មោះ ស៊ុន សុភាព ភេទប្រុស អាយុ២៧ឆ្នាំ និងទី៣អ្នករងរបួសស្រាល ឈ្មោះ ម៉េន សុចិត្រ ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្នអ្នកទាំង៣ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគឺ កម្មករកំពុងធ្វេីការងារក្នុងយានដ្ឋានខាងលេីនេះដូចសពដង លុះដល់ម៉ោងកេីតហេតុ ទំនងជាកម្មករធ្វេរប្រហែសក្នុងការដាក់ប្រព័ន្ធហ្គាសដោយខុសបច្ចេកទេស បណ្ដាលឲ្យផ្ទុះធុងហ្គាសសម្រាប់ដាក់រថយន្តលឺសូរដូចគ្រាប់បែក បង្កឲ្យភ្ញាក់ផ្អេីលតែម្តង ។
ក្នុងហេតុការណ៍នោះដែរ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស និងខូចខាតរថយន្ត ចំនួន០១គ្រឿង ម៉ាក LEXUS RX300 ពណ៌ស(តែពុំឆេះទាំងស្រុងទេ), សម្ភារៈបច្ចេកទេសបញ្ចូលហ្គាស់រថយន្ត ម៉ូតូពីរគ្រឿងខូចខាតយ៉ាងដំណំ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ មួយភាគធំហេីយភ្លាមនោះរថយន្តពន្លត់អគ្គីភ័យបានជួយអន្តរគមន៍បាញ់រលត់ទៅវិញ នៅម៉ោង១១ និង២៥នាទីថ្ងៃដដែរ ដោយបានប្រើឡានទឹកចំនួន៣គ្រឿងស្នើរនឹង១២ម៉ែត្រគូប ដើម្បីបាញ់ពន្លត់ កន្លែងយាន្តដ្ឋានកែច្នៃ រថយន្ដពីប្រើសាំង ទៅជាហ្គាសនោះវិញផងដែរ ។
ក្រោយកេីតហេតុសមត្ថកិច្ចបញ្ជាក់ថាមូលហេតុ បណ្តាលមកពីផ្ទុះធុងហ្គាសបញ្ចូលរថយន្ត ៕
...
ដោយ៖ ស ដារ៉ា