ជំនាញភស្តុភារកងទ័ពទាំងពីរ​កម្ពុជា-ចិន ជួបពិភាក្សាទ្វេភាគី 

ចែករំលែក៖

ភ្នំពេញៈ ក្នុងសវនាការជាមួយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ភស្តុ ភារ -ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ព្រះរាជា​ណាចក្រកម្ពុជា ដឹក នាំដោយ  នាយឧត្តមសេនីយ៍ ស៊ុំ សំណាងអគ្គនាយក  អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងស ហការី ខាងភាគីមិត្ត គណៈប្រតិភូកងទ័ពរំដោះ ប្រជាជនចិនដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ Ren YanBing នាយកមជ្ឈមណ្ឌលគាំពារភស្តុភារ ចម្រុះ គណៈកម្មការយោធាមជ្ឈឹម និងសហការី បានជួបពិភាក្សាការងារ ទ្វេភាគីអស់រយះពេលពេញមួយព្រឹក ។

ពិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ កេីត ខែកក្តិក ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃ២៨ ខែ តុលា ឆ្នាំ ២០១៩នៅសាលប្រជំុ ក្រសួងការពារជាតិ ។

ក្នុងស្មារតីជំនួបពិភាក្សា យោគយល់និងជួយបំពេញចន្លោះ ប្រ ហោងទៅវិញទៅមក ជឿជាក់លេីការដឹកនាំចង្អុលបង្ហាញ របស់ភាគីមិត្ត ពិសេសដៃគូរយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសយេីងទាំងពីរ កងទ័ពទាំងពីីរ ពីមួយ ថ្ងៃទៅមួយថ្ងៃកាន់តែត្រូវបានពង្រឹងឥតឈប់ឈរ ។

ជាក់ ស្តែងតាមរយះលំហាត់នាគមាសកន្លងមកបព្ជាាក់ឱយឃេីញពីស្មារតី សហការ​គ្នាបានល្អ បង្ហាញនូវរបត់ថ្មី លេីវិថីដ៏មានសារះសំខាន់ជាច្រេីន ថ្មីៗថែមទៀត របស់មហាមិត្តដែកថែប ក្រោមកំណែទម្រង់ស៊ីជម្រៅរបស់មិត្ត កងទ័ប្រទេសទាំងពីរ ភាគីទាំង ពីរ បាននិងកំពុងពូនជ្រំ ចំណង មិត្តភាព សាមគ្គីភាព កិច្ចសហ ប្រតិបត្តិការដែែលមានស្រាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខថ្នាក់ដឹកនាំកំពូលទាំងទ្វេនិងដោយមានការចង្អុលបង្ហា ញផ្ទាល់របស់ថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងពីរ ពិតជាមានសារៈ សំខាន់ ដែលជំនាញ ភស្តុភារ ឈ្វេងយល់ អនុវត្តតាមការ ណែនាំ ពីប្រមុខការពារជាតិចុះហត្តលេខាលេីពិធីសារ នា​សបា្តហ៍កន្លង នៅរដ្ឋធានីប៉េកាំង ផ្តោតលេីការពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការ គ្រប់ជ្រុងរវាងកងទ័ពទាំងពីរផងដែរ ៕ សុខដុម

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print