តើពេលណាទើបពលរដ្ឋអាមេរិកបានស្ងប់ចិត្ត អំពីពីការបាញ់ប្រហារ​យ៉ាងអនាធិបតេយ្យ?

ចែករំលែក៖

ការបាញ់ប្រហារនៅអាមេរិក​ គឺជាក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខសុវត្ថិភាពរបស់ពលរដ្ឋ ខណៈការបាញ់ប្រហារ​កើនឡើងនៅទីប្រជុំជន​ មានដូចជា ៖ សាលារៀន ហាងលក់ទំនិញ កន្លែងធ្វើការ ​។ ការបាញ់ប្រហារមួយចំនួនធំកើតចេញពីគំនុំផ្ទាល់ខ្លួន ​បណ្តាលឲ្យមនុស្សស្លាប់ច្រើននាក់ ។ នៅពេលនេះការបាញ់ប្រហារបន្តកើតឡើង នៅលើទឹកដីអាមេរិកទៀតហើយ បណ្តាលឲ្យ​មានអ្នកស្លាប់និងរបួសជាច្រើន​។

ប្រភពព័ត៌មានបានផ្សាយថា ការបាញ់សម្លាប់ រង្គាលមួយបានកើតឡើងនៅឯពិធីជប់លៀង បញ្ចប់ការសិក្សាមួយ ស្ថិតនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ បណ្ដាលឲ្យស្លាប់មនុស្សយ៉ាងតិច២នាក់ និងជាង២០នាក់ផ្សេងទៀតរងរបួស និងច្រើនលើសលុបមានការភ័យខ្លាច ។ នេះបើយោងតាមសារព័ត៌មាន Dallas Morning News។

ប្រភពបានបន្តថា យោងតាមរបាយការណ៍បានអោយដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់​អត្តសញ្ញាណម្នាក់បាន បើកការបាញ់ប្រហារកាលពីថ្ងៃអាទិត្យ នៅឯពិធីជប់លៀង​បញ្ចប់​ការសិក្សាមួយ ស្ថិតនៅ ទីក្រុង Greenville ដែលមានចម្ងាយជាង 32 គីឡូម៉ែត្រ​ពីបរិវេណសាលា។ ជនរងគ្រោះត្រូវបានបញ្ជូន​ទៅ ទៅកាន់មន្ទីរពេទ្យ តាមរថយន្តសង្គ្រោះបន្ទាន់ចំនួន 3 គ្រឿង។

អ្នកនាំពាក្យសាកលវិទ្យា​​ល័យ Texas A&M University-Commerce បានបញ្ជាក់ពីការ​បាញ់ប្រហារ នៅឯពិធីជប់លៀង ស្ថិតនៅក្រៅបរិវេណសាលា នោះផងដែរ។

នៅមិនទាន់មានព័ត៌មាន ដែលអាចបញ្ជាក់បានថា តើខ្មាន់កាំភ្លើងដែលបាញ់ប្រហារ ខាងលើនេះ ត្រូវបានប៉ូលីសចាប់ឃុំខ្លួន ឬមួយយ៉ាងណានោះទេ។ ចំណែកមូលហេតុ ឈានដល់ការបាញ់ប្រហារនេះ ប៉ូលីសបាននិងកំពុងស៊ើបអង្កេត។

សូមបញ្ជាក់ថា សាកលបិទ្យាល័យ Texas A & M-Commerce គឺជាសាកលវិទ្យាល័យសា​ធារណៈនិងជាស្ថាប័នអប់រំធំលំដាប់ទីបីនៃប្រព័ន្ធសាកលវិទ្យាល័យ A&M ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print