អាមេរិកទិញយន្តហោះគ្មានមនុស្សបើកពីចិន យកធ្វើជាផ្ទាំងស៊ីបបាញ់ប្រហារ 

ចែករំលែក៖

អាមេរិកពិតជាខូចណាស់់ នៅពេលដែល​យន្តហោះគ្មានមនុស្សបើករបស់ចិន​កំពុងតែពេញនិយមនៅលើទីផ្សា​​រ ខណៈមានប្រទេសជាច្រើនទិញយកទៅប្រើប្រាស់  បែរជាអាមេរិកនឹកឃើញ ក៏ទិញពីចិនដែរ តែមិន មែនទិញយកទៅប្រើប្រាស់នោះឡើយ គឺទិញយន្តទៅធ្វើផ្ទាំងស៊ីបសម្រាប់បាញ់ប្រហារគ្រាហ្វឹកហាត់ទៅវិញ ។ 

កាលពីថ្ងៃទី​២៧ ខែតុលា កម្លាំងទាហានអាមេរិកបានប្រកាសថា ​​នឹងបន្តទិញយន្តហោះគ្មានមនុស្សបើក មួយចំនួនធំដែលផលិតដោយ​ប្រទេសចិន មកធ្វើជាផ្ទាំងស៊ីបចលនាហោះហើរនៅលើអាកាស សម្រាប់ទាហានអាមេរិកហ្វឹកហាត់បាញ់ប្រហារ​ ។

អ្នកនាំពាក្យ មន្ទីបញ្ចកោណអាមេរិក​លោក Mike Andrews បានប្រកាសថា​ ជារៀងរាល់លើក ដែលអាមេរិក​ទិញយន្តហោះគ្មានមនុស្សបើកពីចិន គឺទុកធ្វើជាផ្ទាំងស៊ីបបាញ់ប្រហារតែប៉ុណ្ណោះ​ ហើយការទិញ​គឺត្រូវបានលើកលែងពន្ធ​។

រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកទទួលបន្ទុក ទិញសព្វាវុធ​ និងបច្ចេកវិទ្យា សម្រាប់ ក្រសួងការពារជាតិ​ លោក​ Ellen Lord ​បានបញ្ជាក់ថា  ការទិញយន្តហោះគ្មានមនុស្សបើក​ត្រូវបានលើកលែងពន្ធ​ជាពិសេស​ ដើម្បីយកមកហ្វឹកហាត់ ដល់កម្លាំងប្រឆាំង យន្តហោះ គ្មានមនុស្សបើក អាមេរិក​ ក្នុងការវាយប្រហារបាញ់កម្ទេច​ យន្តហោះរបស់សត្រូវ​។

លោក​ Ellen Lord បន្តទៀតថា «យើងមិនអនុញ្ញាតឲ្យបើប្រាស់យន្តហោះ គ្មានមនុស្សបើក របស់ ចិន នៅក្នុងស្ថានភាពពិតនោះឡើយ  ដោយគ្រាន់តែប្រើប្រាស់ដើម្បី ធ្វើជាផ្ទាំងស៊ីប​បាញ់ប្រហារតែប៉ុណ្ណោះ »។

សកម្មភាពរបស់អាមេរិក កើតឡើងក្រោយពេលដែលយន្តហោះ​គ្មានមនុស្សបើក វាយលុក របស់ ចិន កាន់តែទទួលបានទំនុកចិត្តពីបណ្តាប្រទេស ទិញយកទៅប្រើប្រាស់  ក្នុងនោះមាន អ៊ីរ៉ាក់ ស៊ីរី ប៉ាគីស្ថាន កូរ៉េខាងជើង…ក៏ដូចជាបណ្តាប្រទេសនៅក្នុងទ្វីបអាហ្វ្រិក។ បច្ចុប្បន្នអ៊ីរ៉ាក់ បានប្រើប្រាស់ យន្តហោះគ្មានមនុស្សបើករបស់ចិន វាយលុកទៅលើទីតាំង នានា របស់ក្រុមភេរវកម្ម​ ៕  

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print