រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្ដ អង្គកឋិនទាន ប្រមូលបច្ច័យ វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមាចំនួន២វត្ដ គឺវត្ដព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្ដុ និងវត្តវិមានតេជះ(ហៅវត្តស្រះចក)

ចែករំលែក៖

ភ្នំពេញ៖ គណៈអភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីរាជការអាជ្ញាធរដែនដី មន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញបានផ្តើមធ្វើអង្គកឋិនទានសាមគ្គីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តចំនួន២ នោះគឺវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ,និងវត្តវិមានតេជះ(ហៅវត្ដស្រះ ចក )ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ។
​ការជួបជុំពុទ្ធបរិសទ័ប្រារព្វពិធីក្រុងពាលី និងនមៈសិកាព្រះរតនៈត្រយ័សមាទានសីល និមន្តព្រះសង្ឃចំរើនព្រះបរិតនិងសម្តែងធម៌ទេស នានៅវេលាល្ងាចថ្ងៃទី៣០ តុលា ឆ្នាំ២០១៩ ក្នុងបរិវេណសាលាក្រុងភ្នំពេញដោយមានការចូលចាប់មគ្គ ផលតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតាញាតិការទាំង៧សណ្តាននិងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរះយុទ្ធជន វីរះយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។លុះព្រឹកឡើងត្រូវនិងថ្ងៃទី៣១ ទើបអង្គកឋិនទាននេះដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តខាងលើតែម្តង។
ពិធីបុណ្យកឋិនទាន បានប្រតិស្ថានតាំងពីជាង២៥០០ឆ្នាំមុន ពោលគឺតាំពីសម័យកាលដែលព្រះពុទ្ធអង្គព្រះសម្មាសម្ពុធ្ធបរមគ្រូគង់នៅ និងបានព្រះរាជទានអនុញ្ញាតិឲ្យពុទ្ធបរិសទ័ប្រារព្វពិធីនេះឡើងដើម្បីនាំយកចីវរទានដែលមានអង្គសំខាន់៣ គឺស្បង់ ចីវរ និងសង្ឃាដី ទៅវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាតាមទីអារាមនានា។
​ប្រជាពុទ្ធបរិសទ្ធគ្រប់មជ្ឈដ្ឋាន​ គ្រប់ទីកន្លែងទូទាំងព្រះរាជា ណាចក្រកម្ពុជា អនុមោទនាដោយសទ្ធាជ្រះថ្លាដ៏បរិសុទ្ធបានចាប់ផ្តើមប្រារព្វពិធីបុណ្យកឋិនទាន តាមពុទ្ធានុញ្ជាតិដោយសប្បាយរីករាយ និងប្រកបដោយមោទនៈភាព ជ្រះថ្លាចំ ពោះសិទ្ធិសេរីភាពពេញលេញនៅក្នុងជំនឿសាសនា ក៏ដូចជានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនាសម័យតេជោ ដែលពោរពេញដោយសុខសន្តិភាព ស្ថេរភាពនិង មានការអភិវឌ្ឍន៏រីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
ក្នុងឧិកាសដែលរាជធានីភ្នំពេញត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះដើម្បីឆ្ពោះទៅរកការប្រារព្វពិធីបុណ្យជាតិធំៗនាពេលដ៏ខ្លីខាងមុខ អាជ្ញាធររាជធានីភ្នំពេញបានដាក់ចេញនូវវិធានការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងកំរិតខ្ពស់ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០១៩ដោយមានការបែងចែកភារកិច្ចទទួលខុសត្រូវទៅតាមជំនាញ និងអាជ្ញាធរដែនដីដោយធានាថាពិធីបុណ្យខាងមុខនេះប្រព្រឹត្តទៅប្រកបដោយក្តីរីករាយ និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print