អ្នកមេម៉ាយ ពេជ្រ សោភា ត្រៀមចូលរោងការជាមួយកម្លោះសង្ហា ឆឹម សក្កដា ដើមឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ ក្រោយប្រកាសស្នេហាដោយបើកចំហររវាងតារាចម្រៀង ពេជ្រ សោភា និងតារាសម្តែង ឆឹម សក្កដា អស់ជាច្រើនឆ្នាំរួចមកពេលនេះ ដំណឹងចូលរោងការជាផ្លូវការរបស់ពួកគេចាប់ផ្តើមមានហើយ។ ដំណឹងរៀបការនេះក្រោយពេលរូបភាពស្និទ្ធស្នាល និងភាសាផ្អែមល្ហែមរបស់ពួកគេបានស្ងប់ស្ងាត់បន្តិចរហូតលេចចេញថាពួកគេបានបែកបាក់គ្នា។
តាមរយៈការបង្ហាញរូបថត Pre Wedding យ៉ាងស្រស់ស្អាតបង្អួតអ្នកគាំទ្រ និង ត្រៀមខ្លួនឈានជើងចូលរោងជ័យនាពេលឆាប់ៗនេះ អ្នកមេម៉ាយ ពេជ្រ សោភា និងតារាសម្ដែងរូបរាងសង្ហាលោក ឆឹម សក្កដា ត្រូវបានបានបង្ហាញភាពស្និទស្នាលយ៉ាងផ្អែមល្ហែមឡើងវិញនិង ធ្វើឲ្យអ្នកគាំទ្រលួចច្រណែនមិនស្ទើរនោះទេ។ ឆឹម សក្កដា អរគុណសម្អាងការមួយដែលបានសម្រិតសម្រាំងសម្រាប់ពួកគេទាំងពីរ។ ទោះមិនទាន់បញ្ជាក់លម្អិតថ្ងៃមង្គលការជាផ្លូវការប៉ុន្តែ តាមការបញ្ជាក់របស់អ្នកជិតដិតម្នាក់របស់ពួកគេបានលើកឡើងថា គូស្នេហ៍ខុសវ័យនេះចាប់ផ្តើមកក់ក្រុមការងារពិធីមង្គលការរួចហើយដែរ ហើយថ្ងៃមង្គលគឺដើមឆ្នាំ២០២០នោះឯង។ ប្រភពថាមង្គលការរបស់ពេជ្រ សោភាគឺធ្វើឡើងយ៉ាងយកចិត្តទុកដាក់អាចនឹងធំជាងការជាមួយបុរសអាណិកជនរស់នៅសហរដ្ឋអាមេរិកកាលពី៥ឆ្នាំមុននោះទេ។
គួរបញ្ជាក់ដែរថា តារាចម្រៀង ប្រចាំ​ផលិតកម្ម ហង្ស​មាស នាង ពេជ្រ សោភា ធ្លាប់បាន​ចូល​រោងការ តាមបែប​ប្រពៃណី​ខ្មែរ ជាមួយ​បុរស ជា​អាណិកជន​ខ្មែរ​អាមេរិកលោក ឡៅ ឆាលី កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៥ ។ ក្រោយមង្គលការមិនបានមួយឆ្នាំផងដំណឹងបែកបាក់ស្វាមីត្រូវបានទម្លាយឡើង៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print