ខេត្តកំពង់ស្ពឺ៖នៅថ្ងៃទី១ ខែវិច្ឆិកា នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ហាញអត្តសញ្ញាណក្រុមអតីតបាតជើងរន្ទះរាប់សិបនាក់ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋប្រុងប្រុយ័ត្ន នាឱកាសពិធីប្រណាំងទូក ខាងមុខនេះ ។
ពិធីប្រណាំងទូកនៅខេត្តកំពង់ស្ពឺ នឹងត្រូវប្រារព្ធធ្វើនៅដងស្ទឹងព្រែកត្នោត មុខសួនច្បារ សម្ដេចព្រះសង្ឃរាជ ជួន ណាត ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ក្នុងឱកាសនោះដែរ ក៏មានការរៀបចំការប្រកួតប្រដាល់គុណខ្មែរ-អន្តរជាតិ ការប្រគុំតន្ត្រី ការតាំងពិព័រណ៍ និង ការបាញ់កាំជ្រួចដ៏អស្ចារ្យផងដែរ ។
ភ្ជាប់ពិធីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកចូលរួមកុំភ្លេចប្រុងប្រយ័ត្ននិងពិនិត្យមេីលមុខសញ្ញាមួយចំនួន ដែលកន្លងមកជាក្រុមស
មាសភាពមិនល្អ លូកវះហៅប៉ាវ បន្លំលួចនូវសម្ភារៈ ដោយសារតែការភ្លេចខ្លួនជក់អារម្មណ៍កម្សាន្តសប្បាយរបស់បងប្អូន ។
ទោះបីយ៉ាងណាសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច សូមធានាសន្ដិសុខក្នុងខេត្តកំពង់ស្ពឺ មានសុវត្ថិភាព ១០០ភាគរយ ។
ខាងក្រោមនេះ ជាមុខសញ្ញាអតីតក្រុមបាតជេីងរន្ទះ គួរប្រុងប្រយ័ត្ន សូមទាក់ទងលេខ012 506 777 , 071 463 3322 ,015 816 567 ករណីសង្ស័យ ឬ ជួបហេតុការណ៍ ៕