រថយន្តពាក់ស្លាកលេខ ខេមរៈភូមិន្ទ ក្រឡាប់ច្រើនត្រឡប់ របួសធ្ងន់៤នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីយោធាតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ចំនួន ៤នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯង បណ្ដាលឲ្យយ៉ាងធ្ងន់ធ្ងរនៅគ្រាដែលកំពុងធ្វើដំណើររួមគ្នា ត្រូវបានគេសង្ស័យបើកបរក្នុងស្ថានភាពមានជាតិស្រវឹង ។

ហេតុការណ៍មន្រ្តីយោធាជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តខាងលើ បានកើតឡើងនៅវេលាម៉ោង៣ និង៤៦នាទី រសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តឹក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់កៅស៊ូ ត្រង់ចំណុចផ្លូវកោងរលាំងត្រាច ស្ថិតក្នុងភូមិទួលអណ្ដែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ មុនកើតហេតុគេឃើញរថយន្ត ១គ្រឿងម៉ាក ISUZU ពណ៏ត្រេអី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ២ -០៩៣៣ ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើងក្នុងល្បឿនលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុ(ផ្លូវកោងខ្លាំង) ធ្វើឲ្យរថយន្តរត់ខុសផ្លូវក្រឡាប់ច្រើនត្រឡប់ដូចគេថតកុន ខណៈនោះឃើញមានមនុស្សលូនចេញពីក្នុងកាប៊ីនរថយន្ត ស្លៀកបំពាក់សុទ្ធតែឯកស្ថានយោធា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលទាំងអស់ចំនួន ៤នាក់ ចំណែករថយន្តខូចខាតយ៉ាងដំណុំផងដែរ ។

របាយការណ៍នគរបាលខាងលើ ជនរងរបួសទី១ ឈ្មោះ មុឹក ចេង មន្រ្តីយោធាឋានៈ វរសេនីយ៍ទោ នាយរងសេនាការតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់(ធ្ងន់) ទី២ ឈ្មោះ ឃួន សារុំ មន្រ្តីយោធា ឋានៈ វរសេនីយ៍ទោ នាយការិយាល័យ ក២ តំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់(ធ្ងន់) ទី៣ ឈ្មោះ អន រិទ្ធ មន្រ្តី ឋានៈ នាយសំណង់ តំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់(ធ្ងន់) និងទី៤ ឈ្មោះ ញាណ ផា មន្រ្តី ឋានៈ នាយរងតំបន់ប្រតិប្រតិ្តការសឹងរងស្រុកភ្នំក្រវាញ(ស្រាល) ។

របាយការណ៍ដដែលបន្តទៀតថា ក្រោយកើតហេតុមន្រ្តីជំនាញចរាចរណ៍ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន សហការចុះដល់កន្លែងពិនិត្យ និងស្រាវជ្រាវជុំវិញហេតុការណ៍ រួមទាំងសំរួលបញ្ជូនជនរងគ្រោះទៅព្យាបាល មូលហេតុបើកបរក្នុងល្បឿនលឿនស្ថានភាពផ្លូវក៍មិនសុវត្ថិភាព ម្យ៉ាងសង្ស័យទើបចេញពីកន្លែងសុីផឹកផងដែរ ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print