រថយន្តបុកម៉ូតូនៅផ្លូវបែកជាបួនបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ រថយន្តបើកគេចបាត់បន្សល់ទុកកាងរថយន្តនិងស្លាកលេខ

ចែករំលែក៖

ភ្នំពេញ ៖រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូ បណ្ដាលឲ្យម៉ូតូខ្ទាតប្រហែល១០ម៉ែត្រ អ្នកបើកម៉ូតូរងរបួសធ្ងន់ ។ ចំណែករថយន្តបង្កបើកគេចខ្លួនបាត់ បន្សល់ទុកតែកាងរថយន្ត និងស្លាកលេខនៅនិងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៥៦៦ កែងផ្លូវលេខ៣១៧ ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ មានបុរសម្នាក់បើកម៉ូតូម៉ាកស៊ុយស៊ូគីស្មាស់វី ពណ៌ក្រហម១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BR-8636 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ផ្លូវបែកជាបួន មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកស្លាក ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាប្រហែល១០ម៉ែត្រ បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែក រថយន្តបង្កបើករត់គេចខ្លួនបាត់បន្សល់ទុកតែកាងនឹងស្លាកលេខរថយន្ត ភ្នំពេញ 2M-4464 នៅនិងកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ សម្ថកិច្ចមូលដ្ឋានបានមកដល់បានទាក់ទងទៅសម្ថកិច្ចជំនាញយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក ចំណែករថយន្តបង្កសម្ថកិច្ចនឹងស្រាវជ្រាវរកម្ចាស់មកដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print