ខេត្តកំពង់ធំ៖ អំពើឃាតកម្មមួយបានកើតឡើងចំពោះលោកយាយចាស់អាយុ៧២ឆ្នាំដោយសារតែកូនប្រសារប្រុសចង់គំនុំ រហូតឈានដល់សម្លាប់ម្ដាយក្មេក កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៤ទាបភ្លឺ នៅភូមិបន្ទាយជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ ។
លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំបញ្ជាអោយសមត្ថកិច្ចនគរបាលស្រុកស្ទោង ចុះឃាតខ្លួនជនសង្ស័យ ឈ្មោះ សុខ ធី អាយុ ៤៤ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ ជាមុខសញ្ញាឃាតកម្មទៅលើជនរងគ្រោះឈ្មោះ ប៊ន មឿន អាយុ ៧២ឆ្នាំ ត្រូវជាម្ដាយក្មេក ដែលរស់នៅជាមួយរាល់ថ្ងៃ ។
ក្រោយពីឃាតខ្លួនជនសង្ស័យហើយនៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ បានបញ្ចូនបន្ដទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់វិធានការតាមច្បាប់ ៕
...
ដោយ៖ ប៊ុន រិទ្ធី