ជើងហោះហើ​រ​កា​ណា​ដា​ត្រឡប់​ពី​ប្រទេស​ចិន​ត្រូវ​ខ្យល់កួច​បណ្តាល​ឲ្យ​រង​របួស​២១​នាក់

ចែករំលែក៖

​មន្ត្រី​បាន​លើក​ឡើង​ថា​ ជើងហោះហើរ​មួយ​គ្រឿង​របស់​កា​ណា​ដា​ត្រូវ​បង្ខំ​ឲ្យ​ចុះ​ចត​ជា​បន្ទាន់​ បន្ទាប់​ពី​យន្តហោះ​នេះ​ទទួល​រង​ការ​កួច​ពី​ខ្យល់​បណ្តាល​ឲ្យ​រង​របួស​២១​នាក់​ ក្នុង​នោះ​មាន​ក្មេង​៣​នាក់​ផង​ដែរ​កាលពី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៥​។​

f44

​អាកាសចរណ៍​ Air​ Canada​ ហោះហើរ​ពី​ទីក្រុង​សៀង​ហៃ​ឆ្ពោះទៅ​កាន់​ទីក្រុង​តូ​រ៉ុ​ន​តូ​នោះ​ត្រូវ​បង្ខំ​ចុះ​ចត​ជា​បន្ទាន់​ស្ថិត​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ Calgary​ ប្រទេស​កា​ណា​ដា​ បន្ទាប់​ពី​ទទួល​រង​ការ​បក់​បោក​ពី​ខ្យល់កួច​នោះ​ ។​

​អ្នកដំណើរ​៨​នាក់​បាន​រង​របួស​នៅ​ត្រង់​ក​ និង​ខ្នង​ និង​១៣​នាក់​ផ្សេង​ទៀត​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​ និង​ព្យាបាល​របួស​ ។​ អ្នកនាំពាក្យ​ក្រុម​សង្គ្រោះ​បន្ទាន់​អះអាង​ថា​ អ្នក​រង​របួស​ទាំងនេះ​មិន​គំរាមកំហែង​ដល់​អាយុជីវិត​នោះ​ឡើយ​ ។​

​អាកាសចរណ៍​ Boeing​ 777​ ដែល​មាន​អ្នកដំណើរ​៣៣២​នាក់​ និង​អាកាសយានិក​១៩​នាក់​បាន​ចុះ​ចត​ជា​បន្ទាន់​ស្ថិត​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ Calgary​ ប្រទេស​កា​ណា​ដា​ ។​ ប្រធាន​ប្រតិបត្តិ​អាកាសចរណ៍​ Air​ Canada​ លោក​ Klaus​ Goersch​ បាន​អះអាង​ថា​ អ្នកដំណើរ​ទាំងអស់​ មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​ ៕​

airs

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print