ភ្នំពេញ៖ ជនសង្ស័យម្នាក់បានគាស់បន្ទប់ជួលកម្មការិនីរោងចក្រចូលបំណងលួចទ្រព្យសម្បត្តិត្រូវបានមីងម្ចាស់បន្ទប់មកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី០២ខែវិច្ចិកាឆ្នាំ២០១៩ នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះចំរេីមបញ្ញា ភេទប្រុសអាយុ២៧ ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុម្ចាស់បន្ទប់បានចាក់សោត្រឹមត្រូវហេីយបានចេញទៅធ្វេីការងារអស់ ខណះមកដល់វេលាកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់មកធ្វេីសកម្មភាពឆ្កឹះសោបន្ទប់ចូលសំងំបំណងលួចទ្រព្យសម្បត្តិតែត្រូវបានមីងម្ចាស់បន្ទប់មកទាន់ក៏ចាក់សោខាងក្រៅរួចរាយការណ៍ទៅសមត្ថកិច្ចឃាត់ភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកាសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទាន់នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាក់ការតាមច្បាប់៕
ដោយ៖ សុខាសែនជ័យ