រុស្ស៊ីនឹងចងសម្ព័ន្ធមិត្តជាមួយប្រទេសណា ប្រសិនបើផ្ទុះសង្គ្រាមលោកលើកទី​៣កើតឡើង​..?

ចែករំលែក៖

លោក Osman Pamukoglu ឧត្តមសេនីយ៍ទោកងទ័ពទួរគីដែលចូលនិវត្តន៍ បានលើកឡើងថា ​ក្នុងករណីមានសង្គ្រាមលោក លើកទី​៣កើតឡើង​​​ រុស្ស៊ី​និង​ អាមេរិកអាចនៅក្នុងបក្សតែមួយ​​ ដើម្បីប្រឆាំងចិន។
លោក Osman បន្តទៀតថា «ភ្លើងសង្គ្រាមលោកលើកទី​៣ អាចកើតឡើងដោយរឿង​តូចតាច​តែប៉ុណ្ណោះ ដូចជា​ប៉ះទង្គិចណាមួយតូចនៅព្រំដែន បាញ់ទម្លាក់យន្តហោះចម្បាំង​មួយ​គ្រឿង វាយប្រហារពន្លិចកប៉ាល់នេសាទ វាយប្រហារភេរវកម្ម​ …ជាដើម ។ លើសពីនេះទៅទៀត សង្គ្រាមលោក អាចកើតចេញពី​ព្រឹត្តិការណ៍​​ក្លែងក្លាយ គ្មាននៅក្នុងស្ថានភាពពិត​​ »។
តាមការវិភាគលើបទពិសោធន៍នៅក្នុងសង្គ្រាមលោក ពីលើកកន្លងមក ពីអតីតកាល គឺរុស្ស៊ី​ជាសម្ព័ន្ធ មិត្ត របស់អង់គ្លេស និងអាមេរិក​។ លោក Osman បន្តទៀតថា បើមានសង្គ្រាមលោក កើតឡើង រុស្ស៊ីនៅតែជាសម្ព័ន្ធមិត្ត ប្រទេសលោកខាងលិចដដែល ក្នុងនោះមានអាមេរិក ដើម្បីប្រឆាំងចិន ។
ចំណែកភាគីចិនវិញ និងមានសម្ព័ន្ធមិត្តឥណ្ឌា និងប្រទេសមួយចំនួនក្នុងតំបន់ ដើម្បីប្រឈម​មុខជា​មួយ​អាមេរិក ។​អាចនិយាយបានថា​ចិនក៏មានសម្ព័ន្ធមិត្តប្រទេសបរមាណូ មានឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង …។
តាមការលើកឡើងរបស់លោក​ Osman សង្គ្រាមលោកលើកទី​៣ ពិបាកជៀសផុតនៅពេល​អនាគត់​ដោយសារតែ ​ប្រទេសជុំវិញពិភពលោក​បានបង្កើន​ការទិញអាវុធទំនើបៗ ក៏ដូចផលិត​អាវុធ​​ដោយ​ខ្លួនឯងជាច្រើន ផ្សេងទៀត។ ប៉ុន្តែលោក​ Osman បានអះអាងថា សង្គ្រាមលោកលើកទី​៣ មិនកើតឡើងនៅទូទាំងពិភពលោក​នោះឡើយ គឺក្នុងតំបន់មួយចំនួន​តែប៉ុណ្ណោះ ដូចជា​ តំបន់បាលតិច អឺរ៉ុបខាងកើត មជ្ឈិមបូពា អាស៊ីភាគខាងកើត…ជាដើម​។
ចំណែកលោក Konstantin Blokhin អ្នកឯកទេសស្រាវជ្រាវ មកពីមជ្ឈមណ្ឌុល​ស្រាវជ្រាវ​សន្តិសុខ វិទ្យាសាស្ត្ររុស្ស៊ី​បានលើកឡើងថា ការដែលអាមេរិក ដកខ្លួនចេញ​ពីសន្ធិសញ្ញា អាវុធ INF និងអនុញ្ញាតឲ្យអាមេរិក«ជំរិតប្រាក់»​ប្រទេសផ្សេងទៀតដោយសង្គ្រាមថ្មី។
ប៉ុន្តែបច្ចុប្បន្នរុស្ស៊ីនិងចិនកំពុងតែ បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីទប់ទល់អាមេរិក​ ឈ្លាន​ពាន​ដល់ប្រទេសជិតខាង និងគិតតែពីផលប្រយោជន៍របស់ខ្លួន ។
ប៉ុន្តែអ្នកឯកទេសវិភាគផ្សេងទៀតបានលើក លើកឡើងថា​សង្គ្រាមលោកលើកទី​១​និងទីពីរ​គឺរុស្ស៊ីងាក់ទៅរក លោកខាងលិចពិតម៉ែន ប៉ុន្តែបើសង្គ្រាមលើកទី៣​កើតឡើង មិនប្រាកដថា រុស្ស៊ី ងាក់ទៅកាន់អាមេរិក ឬអឺរ៉ុបនោះឡើយ​ ដោយប្រទេសទាំងពីរ​កំពុងរងការវាយ​ប្រហារ​សេដ្ឋកិច្ចពីអាមេរិក ដូចគ្នា ។នៅពេលនេះចិននិងរុស្ស៊ីបង្កើន​ទំនាក់ទំនងសេដ្ឋកិច្ចកាន់​តែជិត​ស្និទ្ធ​ប្រហែលចង់ទប់ទល់នឹងសម្ពាធរបស់អាមេរិក​
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានៅវិមានក្រឹមឡាំង (Kremlin) លោកពូទីនបានប្រាប់​ទៅអ្នក​សារព័ត៌មានថា រូបលោកនិងលោកស៊ីជិនពីង បានធ្វើការពិភាក្សាបែបបើក​ទូលាយលើ​ប្រធាន​បទសកលជាច្រើនជាមួយគ្នា។ “យើងបញ្ជាក់ពីជំហរយ៉ាងរឹងមាំរបស់ចិន និងរុស្សីលើបញ្ហា​សកលគឺ​មានលក្ខណៈស្រដៀងគ្នា ឬអាចនិយាយបាន​ថានៅក្នុងទិសដៅមួយស្របគ្នា” ប្រ​សាសន៍​របស់លោកពូទីន។ ក្នុងខួបលើកទី ៧០ នៃទំនាក់ទំនងការទូត​រវាងចិននិងរុស្សីនេះ​លោក ស៊ី បានធ្វើការប្តេជ្ញាចិត្តរឹតចំណងមិត្តភាពជាមួយប្រទេសរុស្សីឲ្យកាន់តែរឹងមាំឡើង​​ ប​ន្ថែមទៀត។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរុស្សី លោកស៊ី បានលើកឡើងថា “យើងនឹងអភិវ​ឌ្ឍទំ​នាក់​ទំនង និងជំរុញកិច្ចសហការជាដៃគូយុទ្ធសាស្រ្តក្នុងយុគសម័យថ្មីរបស់យើង”។ “យើងមានទំនុកចិត្ត និងសមត្ថភាពក្នុងការនាំទំនាក់ទំនងរបស់យើងទៅរកយុគសម័យ​ថ្មីមួយ​នៃ​ការអភិវឌ្ឍដ៏ធំ​ធេងនៅកម្រិតខ្ពស់ ផ្អែកលើបទពិសោធន៍ និងការសម្រេចបានជាលទ្ធផល​រយៈពេល ៧០ ឆ្នាំមកនេះ ហើយពូទីនជាមិត្តដ៏ល្អម្នាក់របស់ខ្ញុំ” លោកស៊ីបញ្ជាក់។

ខណៈដែលខ្លួនកំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និង​ដោយ​សារ​ការ​ដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ផង​នោះ ជា​ហេតុ​ជំរុញ​ឲ្យ​ចិនបាននឹងកំពុងព្យាយាម​រឹតចំណងមេត្រី​ភាព​ជាជាមួយរុស្សីកាន់តែខ្លាំងឡើងៗ។ បើយោងតាមធនាគារកណ្តាលប្រទេសរុស្សីបានបញ្ជាក់ថា លំហូរនៃការវិនិយោគរបស់ចិន​បន្តកើនឡើង​ផ្ទួនៗក្នុងប៉ុន្មានត្រីមាសចុងក្រោយនេះ។

ស្ថិតក្រោមគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនដើម្បីជំរុញពាណិជ្ជកម្ម ចិនបានវិនិយោគប្រមាណ ២.៥៨ប៊ីលានយ័ន ស្មើប្រមាណ ៣៧៣ លានដុល្លារអាមេរិក។ ក្នុងការសាង​សង់មួយផ្នែកនៃស្ពានឆ្លង់កាត់ទន្លេអាមួ ដែលតភ្ជាប់តំបន់ Heihe ក្នុងខេត្ត Heilonghiang ទៅកាន់ទីក្រុងនៃប្រទេសរុស្សី (Blagoveshchensk) ព្រោះវាមាន​ប្រយោជន៍​យ៉ាងធំធេងក្នុងការសម្របសម្រួលលើការដឹកជញ្ជូនផលិតផលកសិកម្មពីរុស្សីទៅចិន នេះជាការលើកឡើងរបស់អ្នកសង្កេតការណ៍។

គួរបញ្ជាក់​ថា ជាការឆ្លើយតបទៅនឹងការកើនឡើងនៃសង្គ្រាមពាណិ​ជ្ជកម្ម​ប្រទេស​​ចិនបាន​កាត់​បន្ថយ​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិរាវពីអាមេរិក​យ៉ាង​តិច​ក្នុង​រយៈពេល​ប៉ុន្មាន​ខែកន្លងមកនេះ។ ភាព​ជិតស្និតនេះប្រហែលជាចិនចង់បង្ហាញអំណាចរបស់ខ្លួនជាមួយចំណងទំនាក់ទំនងរវាងរុស្សី ខណៈដែលខ្លួនកំពុងរងទារុណកម្មផ្នែកពន្ធទំនិញទៅកាន់អាមេរិក ក្នុងសង្រ្គាមពាណិជ្ជ​កម្មនេះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print