សូមជ្រាប ! យុវជនស្ម័គ្រចិត្តចូលបម្រើក្របខ័ណ្ឌកងទ័ពជើងគោក គ្មានការបង់ប្រាក់ទេ

ចែករំលែក៖

ភ្នំពេញ៖សេចក្តីជូនដំណឹងមួយ បញ្ជាក់ថា គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក រាល់ការស្ម័គ្រចិត្តដាក់ពាក្យសុំបម្រើការងារក្នុងក្របខ័ណ្ឌកងទ័ពជើងគោក គឺមិនតម្រូវឱ្យបេក្ខជនបង់ប្រាក់ឡើយ។ រាល់បុគ្គលដែលប្រព្រឹត្តខុសនឹងគោលការណ៍ខាងលើនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។

នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីការទប់ស្កាត់ភាពមិនប្រក្រតីនៅក្នុងដំណើរការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌកងទ័ពជើងគោក ដែលទើបទទួលបាននៅយប់ថ្ងៃទី២ ខែវិច្ឆិកា នេះ ។

គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសយុវជន ដែលមានបំណងចូលបម្រើការងារជាយោធិនក្នុងក្របខ័ណ្ឌកងទ័ពជើងគោកឱ្យបានជ្រាបថា ដើម្បីផ្តល់ឱកាសប្រកបដោយតម្លាភាពនិងយុត្តិធម៌ដល់យុវជនទូទៅក្នុងការដាក់ពាក្យចូលបម្រើកងយោធពលខេមរភូមិន្ទ ជាពិសេសចូលរួមទប់ស្កាត់ក្នុងករណីមានបុគ្គលមួយចំនួនឆ្លៀតឱកាសកេងចំណេញ តាមរយៈការធ្វើសកម្មភាពសូកប៉ាន់ផ្សេងៗប្រាសចាកគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ។

គណៈកម្មការសូមអំពាវនាវដល់សាធារណជន អាណាព្យាបាល និងបេក្ខជនទាំងអស់ សហការផ្តល់ព័ត៌មានបន្ទាន់ក្នុងករណីមានបុគ្គលណាទារលុយ ឬតម្រូវឱ្យបង់ប្រាក់ជាថ្នូរនឹងការចែកពាក្យ ទទួលពាក្យ ដើម្បីទទួលបានក្របខ័ណ្ឌ។

គណៈកម្មការសូមធ្វើការបញ្ជាក់ជាថ្មីម្តងទៀតថា រាល់ការស្ម័គ្រចិត្តដាក់ពាក្យសុំបម្រើការងារក្នុងក្របខ័ណ្ឌកងទ័ពជើងគោក គឺមិនតម្រូវឱ្យបេក្ខជនបង់ប្រាក់ឡើយ។ រាល់បុគ្គលដែលប្រព្រឹត្តខុសនឹងគោលការណ៍ខាងលើនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ករណីមានបុគ្គលឆ្លៀតឱកាសដូចជម្រាបជូនខាងលើ សូមសាធារណជន អាណាព្យាបាល និងបេក្ខជនទាំងអស់ សហការផ្តល់ព័ត៌មានមកក្រុមការងារដោយផ្ទាល់តាមទូរស័ព្ទលេខ 081-319662/081319688/ 099306162 /099-253677/097 5920420/ 0975920189 ។ 0975920189 ។

គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន អាណាព្យាបាល និងបេក្ខជនទាំងអស់ ដែលសហការគាំទ្រដល់ដំណើរការជ្រើសរើសនេះឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ។         គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកទូយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print