ទោះបីមានបាតុករជាង​៣ពាន់នាក់ត្រូវបានចាប់ខ្លួន តែបាតុកម្មនៅហុងកុងមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ 

ចែករំលែក៖

បាតុកម្មនៅហុងកុងដែលផ្តើមចេញពីច្បាប់ធ្វើបត្យាប័ន ដោយកើតឡើងតាំងពី ​៦ខែមុន អូសបន្លាយមក​ទល់ពេលនេះ​មិនទាន់បញ្ចប់នៅឡើយទេ​ បើទោះបីមានបាតុករជាច្រើនត្រូវបានចាប់ខ្លួន​។ប៉ូលិសហុងកុងបានចាប់ខ្លួនបាតុកររាប់រយនាក់ កាលពីចុងសប្តាហ៍កន្លងមក ធ្វើឲ្យចំនួន​អ្នកដែលត្រូវចាប់ខ្លួនក្នុងរយៈពេល​៦ខែនៃការផ្ទុះបាតុកម្មកើនឡើងដល់ទៅ​៣ពាន់នាក់​។

នៅក្នុងសន្និសីទកាសែត ប៉ូឡិសហុងកុង បានប្រកាសថា បានចាប់ខ្លួនមនុស្ស​៣២៥នាក់ ក្នុងពេល​២ថ្ងៃ ដោយសង្ស័យថា​មានអាវុធជាប់តាមខ្លួន​ ពេលចូលរួមធ្វើបាតុកម្ម​។ កាលពីពីថ្ងៃមុន នៅក្នុងបាតុកម្ម បុរសម្នាក់បានប្រើប្រាស់កាំបិទ វាយប្រហារចាក់ ទៅលើក្រុមបាតុករ ដែលកាន់ដៃគ្នា ដង្ហែរក្បួន​  បណ្តាលឲ្យ របួស​៥នាក់ ក្នុងនោះមានអ្នកនយោបាយម្នាក់ផងដែរ​។

ប៉ូលិសហុងកុងបានប្រកាសសន្យាថា​នឹងទប់ស្កាត់អំពើហិង្សាផ្ទុះឡើង ។ តាមការសន្និដ្ឋានរបស់ប៉ូលិស ពីមួយថ្ងៃទៅមួយថ្ងៃ មានអំពើហិង្សា​ ការបំផ្លាញ​ទ្រព្យសម្បត្តិសាធារណៈ កាន់តែច្រើនឡើង។

មេដឹកនាំកោះហុងកុង លោកស្រី Carrie Lam ​បានបំពេញសទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ ដើម្បីស្វែងរកដំណោះស្រាយ​បញ្ចប់វិវាទនៅកោះហុងកុងដែលអូសបន្លាយ កន្លះឆ្នាំកន្លង​មក​។ ជាមួយគ្នានោះប្រធានាធិបតីចិន​ស៊ីជីងពីងសង្ឃឹមថា មេដឹកនាំកោះហុងកុង នឹងដោះស្រាយបញ្ហានៅលើកោះនេះបានដោយជោគជ័យ លោក ស៊ី ជីនពីង មានជំនឿទៅលើការដឹកនាំរបស់លោកស្រី​ Carrie Lam ៕

...

Riot police gather face off with demonstrators near the Legislative Council in Hong Kong, Wednesday, June 12, 2019. Hong Kong police fired tear gas and high-pressure water hoses against protesters who had massed outside government headquarters Wednesday in opposition to a proposed extradition bill that has become a lightning rod for concerns over greater Chinese control and erosion of civil liberties in the semiautonomous territory. (AP Photo/Kin Cheung)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print