បើកការដ្ឋានជួសជុលផ្លូវបេតុងគ្មានសរសៃដែក និងដាក់លូរំដោះទឹកនៅសង្កាត់ព្រែកប្រា

ចែករំលែក៖

ភ្នំពេញ ៖នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ២០១៩ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវបេតុងគ្មានសរសៃដែកប្រវែង៣៧០ម៉ែត្រទទឹង៥ម៉ែត្រ និងដាក់លូរំដោះទឹកប្រវែង៥៩៦ ម៉ែត្រមុខកាត់០,៨ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកតាពៅនិងភូមិព្រះពន្លារ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងក្នុងគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៩នេះដែរមានការចូលរួមពីលោក_លោកស្រី ជាអភិបាលរងខណ្ឌ , លោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌ លោកចៅសង្កាត់ និង បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។

ក្នុងពិធីនេះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានមតិសំណេះ សំណាលនិងផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដោយសំណូមពរឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងត្រូវចូលរួមសហការណ៍តាមដានការអនុវត្តគម្រោង និង យោគយល់ដល់ក្រុមការងារដែលកំពុងតែជួសជុលកែលំអរកំណាត់ផ្លូវបេតុងនិងដាក់លូរំដោះទឹក ។ ចំណែកក្រុមហ៊ុនដែលឈ្នះការដេញថ្លៃក្នុងការអនុវត្តគម្រោងត្រូវស្ថាបនាប្រកបដោយគុណភាព ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់រយៈពេលយូរ ហើយក្រុមហ៊ុនក៍ទទួលបានការសសើរពីប្រជាពលរដ្ឋនិងអាជ្ញាធរផងដែរ ។

លោកអភិបាលខណ្ឌបានបន្តថា សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវកាសេវាណាមួយ សូមអញ្ជើញទៅការិយាល័យច្រកចេញចូលតែមួយដោយផ្ទាល់ខ្លួនឯង ដើម្បីទទួលសេវា កុំពឹងគេ បើកាលណាបងប្អូនពឹងគេ គេយកលុយ ហើយបងប្អូនចេះតែដាក់បន្ទុកមកលើអាជ្ញាធរ ស្នើសុំលុបបំបាត់ លុបបំបាត់អ្នកកណ្តាល យើងអត់ត្រូវការអ្នកកណ្តាលទេ។ យើងអ្នកផ្តល់សេវា យើងត្រូវការជួបអ្នកដែលមកទទួលសេវា ប្រជាពលរដ្ឋដែលជាអ្នកត្រូវការសេវា ភ្នាក់ងាររបស់រដ្ឋជាអ្នកផ្តល់សេវា។

ជាមួយគ្នានេះលោកអភិបាលខណ្ឌបានស្នើអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរខណ្ឌក្នុងការផ្តល់ពត៍មានផ្សេងៗពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុនសញ្ញាមិនបទល្មើសដែលបង្កជាអសន្តិសុខសង្គម ។ រាល់ការផ្តល់ពត៍មានរបស់បងប្អូន អាជ្ញាធរនិងរក្សាការសម្ងាត់ជូន ហើយក៍មានន័យថាបងប្អូនបានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយ (ភូមិ សង្កាត់ មានសុវត្ថិភាព) អោយមានប្រសិទ្ធភាព ។

នៅចុងបញ្ចប់នៃពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងគ្មានសរសៃដែកនិងដាក់លូរ នេះដែរលោកអភិបាលខណ្ឌបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅកុំជឿតាមការឃោសនាញុះញុងបំផុសបំផុលពីសំណាក់ក្រុមបក្ខប្រឆាំងក្រៅច្បាប់ ក្រមនេះគឺជាពួកឧទ្ទាមក្រៅច្បាប់ក្នុងចេតនាអាក្រក់បង្កអសន្តិសុខសង្គម ។ យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពសង្គម ដើម្បីជំរុញអោយប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ៕ សណ្តោស

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print