ភ្នំពេញ៖ លេចមុខក្នុងកម្មវិធីធំៗជាច្រើនបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាន់ កែវនិមល ទទួលបានប្រជាប្រិយភាពខ្លាំង។ នៅពីក្រោយភាពជោគជ័យលើជីវិតការងារ នាងក៏មានងារជាជំទាវនិងមានសុភមង្គលគួរឲ្យច្រណែនបំផុតពិស្វាមី និងគ្រួសារ។
ស្វាមីរបស់ពិធីការិនីចាន់ កែវនិមល គឺឯកឧត្ដម សូវ៉ាត សីលា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ហើយក៏មិនមែនជាអ្នកសិល្បៈនោះទេ។
ជាញឹកញាប់អ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែមទាំងដំណើរកម្សាន្តក្នុងនិងក្រៅប្រទេស។ សូម្បីតែគ្រប់ពេលទៅចូលរួមកម្មវិធីជួបជុំមិត្តភ័ក្ដិទាំងក្នុង និងក្រៅសិល្បៈឬទៅដើរកម្សាន្ត ចាន់ កែវនិមល បណ្តើរស្វាមី និងតែងតែបង្ហាញភាពផ្អែមល្ហែមគ្រប់ពេលមិនចាញ់គូស្នេហ៍កំលោះក្រមុំប៉ុន្មានឡើយដល់ថ្នាក់ធ្វើឲ្យអ្នកសិល្បៈមួយចំនួនលួចច្រណែនគូស្វាមីភរិយាមួយគូនេះទៀតផង។
ប្រភពពីអ្នកសិល្បៈដែលស្គាល់នាងលើកឡើងថា និមល កាន់តែល្បីកាន់តែសាមញ្ញ មិននិយមឡូយឆាយខ្លាំង ហើយក៏តំឡើងឬកខ្ពស់នោះទេ បើទោះបីជានាងមានងារជាជំទាវក្តី។ ប្រភពថាមានតំណែង មានការងារល្អ កិត្តិយសប្រពៃ សុភមង្គលប្រសើរក្នុងគ្រួសារគឺជាអ្វីដែលនារីទូទៅប្រាថ្នា នេះជាអ្វីដែលអ្នកក្នុងចង្កោមសិល្បៈស្ញើចសរសើររហូតពោលពាក្យច្រណែនគ្រប់ៗគ្នា។
គួរបញ្ជាក់ថាស្វាមីអ្នកនាង ចាន់ កែវនិមល ឯកឧត្ដម សូវ៉ាត សីលា បម្រើការងារនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលហើយឯកឧត្ដមត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណៈកម្មការប្រតិបត្តិដែលមានអាណត្តិ២ឆ្នាំគឺ ២០១៩ និង ២០២០ ដោយគណកម្មាធិការកីឡាបាល់ទាត់អន្តរក្រសួងស្ថាប័ន។
ទន្ទឹមគ្នានោះដែរលោក ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផងដែរកាលពីពេលថ្មីៗនេះ៕ ដោយ វឌ្ឍនា