ខឹងម្ចាស់អត់អោយផឹក រថយន្តមួយគ្រឿង​បុកបង្គោលភ្លើងបាក់១ដើម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ ដែលគេសង្ស័យថាជាមន្ត្រីប៉ូលិស បានស្រវឹងស្រាជោគជាំបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានរេចង្កូតទៅបុកបង្គោលភ្លើងបាក់១ដើម ឯរថយន្តបង្កកល់ជាប់ទៅមុខលែងរួច តែសំណាងល្អមិនបង្ករឲ្យនរណាម្នាក់រងរបួស។
ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំនុចជិតវិទ្យាល័យ ជា ស៊ីម សាមគ្គីក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ដែលសង្ស័យជាមន្ត្រីប៉ូលិស ដោយមិនដឹងថានៅអង្គភាពណានោះទេ បានបើករថយន្តឡិចស៊ីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2X- 8865 ធ្វើដំណើរពីជើងទៅត្បូងបោះពួយក្នុងល្បឿនលឿន ទាំងស្ថានភាពស្រវឹងស្រាជោគខណៈមកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់១ដើម រីឯរថយន្តខូចខាតផ្នែកខាងមុខខាងស្ដាំយ៉ាងដំណំ និងកល់ជាប់ទៅលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចរថយន្តបង្ករយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print