វាយប្លន់យកទូរស័ព្ទដៃបានសម្រេចហើយរត់គេចខ្លួនដោយយសុវត្ថិភាពមិនរំខានសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖នារីរងគ្រោះម្នាក់ត្រូវបានក្រុមចោរមានគ្នាចំនួន២នាក់បានធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទដៃបានសម្រេចរួចនាំគ្នារត់គេចខ្លួនបាត់ស្រមោលដោយមិនមានការរំខានដល់សមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២នឹង១៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ១២២កែងផ្លូវលេខ២១៥នៅចំណុចក្បែរនឹងស្តុបDNដែលស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក។

ជនរងគ្រោះមានឈ្មោះឡា លីន ភេទស្រី អាយុ៣៦ឆ្នាំ មានមុខរបរធ្វើការនៅម្តុំផ្លូវ២១៥ក្បែរនឹងDNស្នាក់នៅសង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុគាត់ទើបតែចេញមកពីធ្វើការនៅឯម្តុំDNរួចក៏ដើរមកដល់មុខផ្ទះប្រហែលជាម៉ោងជិត២រំលងអាធាត្រឈានថ្ងៃកើតហេតុខ្លួនបានដកទូរស័ព្ទដៃម៉ាកOPPO១១យកទៅតេហៅបងប្អូនគាត់ដើម្បីអោយ
បើកទ្វាស្រាប់តែបានមួយសន្ទុះក្រោយមកក៏លេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ1១២៥ពណ៌ខ្មៅមិនចាំសេរីមិនចាំស្លាកលេខបានជិះមកធ្វើសកម្មភាពវាយប្លុន់យកទូរស័ព្ទដៃនឹងវាយ៥ដៃចំកណ្តាល
មុខបណ្តាលអោយជនរងគ្រោះរងរបួសបាក់ខ្ទង់ច្រមុះ
ភ្លាមៗនោះដែរជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលហើយពេលដែលកើតហេតុហើយក៏ជនរងគ្រោះបានស្រែកអោយគេជួយដែរក៏ប៉ុន្តែនៅម្តុំទីតាំងខាងលើនេះមានសភាពស្ងាត់ទើបជនសង្ស័យធ្វើសកម្មភាពដោយងាយស្រួលបែបនេះ។
ប្រភពព័ត៌មានដ៏ដែលបានបន្តទៀតថាខ្លួនធ្លាប់ត្រូវបានចោរឆក់ចំនួន៤ដងមកហើយជនរងគ្រោះផ្ទាល់សូមណូមពរដល់សមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូទី៣មេត្តាជួយស្រាវជ្រាវរកជនសង្ស័យខាងលើដែលធ្វើសកម្មភាពវាយប្លន់លើរូបគាត់ផងយកមកផ្តន្ទាទោសផង។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារដេប៉ូទី៣ដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print