សម្តេចតេជោ ៖ អភិបាលរាជធានីភ្នំពេញ ,ក្រសួងបរិស្ថាន ,សហភាពសហព័ន្ឋយុវជន និងដៃគូមួយចំនួនទៀត ត្រូវយកចិត្តទុក​ដាក់​គ្រប់គ្រងសំរាមឲ្យបានហ្មត់ចត់ ក្នុងអំឡុងពេលបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ដែលបន្តដល់ថ្ងៃទី ១០-១១-១២ វិច្ឆិកា ដែលជាថ្ងៃបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយអោយប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ នៅសណ្ធាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៧វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍អំពីវិធានការគ្រប់គ្រងសំរាមនៅក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងពេលប្រារព្ឋពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកដល់ អភិបាលរាជធានីភ្នំពេញ ក្រសួងបរិស្ថាន សហភាពសហព័ន្ឋយុវជន និងដៃគូមួយចំនួនទៀត ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសំរាមអោយបានហ្មត់ចត់នៅតាមទីតាំងគោលដៅនានា ជាពិសេសក្នុងរយៈពេល៣ទៅ៤ថ្ងៃក្នុងអំឡុងពេលបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ដែលបន្តដល់ថ្ងៃទី ១០-១១-១២ វិច្ឆិកា ដែលជាថ្ងៃបុណ្យអុំទូក។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់សូមចូលរួមថែរក្សាបរិស្ថាន អនាម័យល្អ ទទួលទានចំណីអាហារហើយត្រូវទុកសំរាមក្នុងធុងសំរាម។ គឺយើងទាំងអស់គ្នាធ្វើជាម្ចាស់ប្រទេសដែលមានបរិស្ថានល្អ និង អនាម័យខ្ពស់ទាំងអស់គ្នា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print