អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិហូល្លង់ ត្រូវជម្លៀស ក្រោយរងការគំរាមវាយប្រហារភេរវកម្ម ក្រោយមានព័ត៌មានស្តីពីចោរប្លន់យន្តហោះ

ចែករំលែក៖

ប្រទេសហូល្លង់ អាកាសយានដ្ឋានអន្តរជាតិ ទីក្រុង អាំស្ទើដាំ ប្រទេសហុល្លង់ដែលជាអាកាសយានដ្ឋានមមាញឹកបំផុតនៅក្នុងតំបន់ និងលើពិភពលោក ធ្លាក់ក្នុងសភាពចលាចល ក្រោយមានព័ត៌មានស្តីពីចោរប្លន់យន្តហោះ ។

ប៉ូលិស​ក្នុងទីក្រុង អាំស្ទើដាំ ប្រទេសហូល្លង់ បានចល័ត ខ្វាត់ខ្វែង ប្រដាប់ដោយអាវុធ​ច្រូងច្រាង ដោយសារតែមានការបំពុល​ព័ត៌មាន​ក្លែងក្លាយថា មានចោរប្លន់​យន្តហោះ ស្ថិតនៅ​អាកាសយានដ្ឋានអន្តរជាតិ Schipol កាលពីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ តាមពិតពុំមាន​ចោរប្លន់​យន្តហោះ​អ្វីនោះទេ ។

អាកាសចរណ៍ Air Europa បានបញ្ជាក់ថា បានបង្ហោះសារនៅលើប្រព័ន្ធ​ធ្វីតធើ ថា ការភ័យខ្លាច​ ដែលនាំឲ្យមាន​ចល័ត​កងកម្លាំង​ទៅដល់​អាកាសយានដ្ឋាន​នោះ តាមពិត​ គឺជាឲ្យព័ត៌មានក្លែងក្លាយ ។

ប្រភពបានបញ្ជាក់ថា អាកាសចរណ៍​បានចេញ​សារ​ថា ហាក់ដូចជាមានការប្លន់​យន្តហោះនៅឯអាកាសយានដ្ឋាន​មួយ «តាមពិត​ គឺជាកំហុស»​ នៅលើជើងហោះហើរ​មួយ​ដែលចេញដំណើរ​ទៅកាន់ទីក្រុងម៉ាដ្រីត ប្រទេសអេស្ប៉ាញ ។ ប្រភព​មិនបានបញ្ជាក់នោះឡើយថា តែនរណា​ជាអ្នកបញ្ចេញព័ត៌មាននេះ ហើយ​ការចេញព្រមានអំពីការប្លន់យន្តហោះ ធ្វើឡើយងដោយវិធីបែបណានោះ​។

អាកាសចរណ៍​ខាងលើបានបញ្ជាក់ទៀតថា​ «គ្មានអ្វីកើតឡើងនោះទេ អ្នកដំណើរទាំងអស់​មានសុវត្ថិភាព គ្រប់ៗគ្នា ហើយកំពុងរង់ចាំពេល​កំណត់​ នឹងធ្វើដំណើរឆាប់ៗ ។ យើងសូមអភ័យទោស​យ៉ាងជ្រាលជ្រៅ​​ចំពោះករណីមួយនេះ»​។

កម្លាំងសន្តិសុខ​​​ រួមជាមួយទាហាន ជាច្រើនរយនាក់​ត្រូវបានចល័ត​ភ្លាមៗ​ទៅកាន់អាកាសយានដ្ឋាន​ខាងលើនេះ ប៉ុន្តែ​បន្ទាប់ពី​ត្រួតពិនិត្យជាក់ស្តែង ពុំឃើញ​មាន​ករណីប្លន់យន្តហោះ​អ្វីនោះទេ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ប៉ូលិស​បានអះអាងថា នឹងបន្តស៊ើបអង្កេត​ពាក់ព័ន្ធ​បញ្ហាខាងលើនេះ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print