ភ្នំពេញ៖ ផ្តើមចេញពីការយល់ដឹងរបស់ប្រជាពលរដ្ឋនិងមានការចូលរួមពីគ្រប់ភាគីពាក់ពន្ធ័ធ្វើឲ្យការគ្រប់គ្រងសំរាមនិងបរិស្ថានក្នុងឧិកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំ២០១៩នេះទទួលបានលទ្ធផលល្អប្រសើរសំរាប់រយះពេល៣ថ្ងៃនៃពិធីបុណ្យនេះ។
លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ក្នុងឧិកាសប្រារព្វពិធីអបអរសាទរទិវាអនាម័យនិងបរិស្ថានជាតិ២៣វិច្ឆិកាខាងមុខ ដែលបានធ្វើឡើងនៅមុខវត្តបទុមវតីនាព្រឹកថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៩ នេះបានអំពាវនាវឲ្យពលរដ្ឋចូលរួមសម្អាតបរិស្ថាន និងទុកដាក់សំរាមឲ្យបានល្អ ដើម្បីសុខភាពលោកនាក់រឹងមាំ ជាក់ស្ដែងក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យអ៊ុំទូកឆ្នាំនេះយើងគ្រប់គ្រងសំរាមនិងសំណល់ផ្សេងៗបានល្អដោយសារមានការចូលរួម និងការយល់ដឹងពីប្រជាពលរដ្ឋក៏ដូចជាការចូលរួមពីផ្នែកពាក់ពន្ធ័ ក្នុងនោះមានយុវជនស្មគ្រ័ចិត្ត,សហភាពសហពន្ធ័យុវជនកម្ពុជា,អាជ្ញាធរដែនដី និងមានការឃោសនាផ្សព្វផ្សាយជាប្រចាំរបស់រដ្ឋបាលរាជធានីភ្នំពេញដើម្បីបង្កើនការយល់ដឹងពីផលប៉ះពាល់បរិស្ថាននិងសោភណ្ឌភាពទីក្រុងដោយសារសំរាម។ជាមួយគ្នានេះដោយសារតែការខិតខំប្រឹងប្រែងរបស់អាជ្ញាធររាជ ធានីភ្នំពេញមានការរៀបចំផែនការច្បាស់លាស់លើការកែលំអរសោភណ្ឌភាពទីក្រុងហេដ្ឋារចនាសម្ពន្ធ័ជាពិ សេសការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកដ៏ច្រើនកុះករនៅមុខព្រះបរមរាជវាំងនិងដើរលេងកំសាន្តតាមរមណីដ្ឋាននានាបានសប្បាយរីករាយដោយមិនមានការព្រួយបារម្មណ៏និងរីករាយក្នុងសុខសន្តិភាព។
លោកហួតហៃ បានថ្លែងថា៖ ដើម្បីធានាបាននូវគុណភាពបរិស្ថានសោភណ្ឌភាពទីក្រុងនិងសុខភាពសា ធារណៈយើងចាំបាច់ត្រូវយកចិត្តទុកដាក់លើកកំពស់គ្រប់គ្រងសំណល់រឹងសំរាមឲ្យបានត្រឹមត្រូវដោយត្រូវចេះវេចខ្ចប់និងញែក សំរាមទៅតាមប្រភេទដូចជាសំណល់អាចកែឆ្នៃបាន,សំណល់សរីរាង្គសំណល់ផ្ទុកសារធាតុគ្រោះថ្នាក់និងសំណល់ផ្សេងៗដើម្បីប្រែក្លាយសំណល់មួយចំនួនឲ្យមានតំលៃសេដ្ឋកិច្ចនិងកាត់បន្ថយបរិមាណកាកសំណល់នៅតាមទីលានចាក់សំរាម។ទិវាអនាម័យបរិស្ថាន ជាតិ២៣វិច្ឆិកា មានគោលបំណងចលនាឲ្យប្រជាពលរដ្ឋព្រះសង្ឃ, កងកំលាំង ប្រដាប់អាវុធមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់សិស្សនិសិ្សតគ្រប់ភូមិសិក្សាឪ្យចូលរួមធ្វើអនាម័យកែលំអរសោភ ណ្ឌភាពទីក្រុងទីប្រជុំជនជនបទភូមិដ្ឋានវត្តអារាមសាលារៀនមន្ទីរពេទ្យរោងចក្រសហគ្រាសទីផ្សារសំដៅរួមចំណែកកសាងសង្គមកម្ពុជាឲ្យិមានបរិស្ថានល្អស្អាតនិងមានភាពស្រស់ បំព្រង។ការធ្វើអនាម័យនេះត្រូវបានបែងចែកជា៩គោលដៅដើររើសសំរាមតាមដងផ្លូវ,តាមសួនច្បារទីសាធារណៈដើម្បីបំផុសស្មារតីប្រជាពលរដ្ឋឲ្យ ចូលរួមលើកកំពស់សោភណ្ឌភាពអនាម័យបរិស្ថានទីក្រុងឲ្យកាន់តែប្រសើរឡើង៕ ដោយ៖ សំរិត