សហរដ្ឋអាមេរិក៖ ជនដៃដល់ដែលបានសម្លាប់ពលរដ្ឋអាមេរិក នៅលើទឹកដីម៉ិចស៊ីកូ ពេលនេះត្រូវបានចាប់ខ្លួនហើយ ប៉ុន្តែប៉ូលិសម៉ិចស៊ីកូមិនបានបញ្ជាក់ថាចាប់ខ្លួនបានប៉ុន្មានអ្នកនោះឡើយ។
នៅថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋមន្រ្ដីក្រសួងសន្ដិសុខម៉ិកស៊ិក លោក Alfonso Durazo បានថ្លែងថា អាជ្ញាធរបានចាប់ខ្លួន អ្នកពាក់ព័ន្ធនឹងអំពើឃាតកម្មទៅលើស្រ្ដី និងកុមារ៦នាក់ ដែលមានសញ្ជាតិ២ គឺអាមេរិកាំង និងម៉ិកស៊ីក នៅភាគខាងជើងប្រទេស កាលពីសប្ដាហ៍មុន។ ប៉ុន្ដែទោះ ជាយ៉ាងណា អាជ្ញាធរ មិនបានបានបញ្ជាក់អំពីចំនួនមនុស្ស ដែលត្រូវចាប់ខ្លួននោះទេ។
ស្រ្ដី និងកុមារ មកពីអាមេរិក ដែលបានតាំងទីលំនៅក្នុងប្រទេសម៉ិកស៊ីក អស់រយៈពេល២ទសវត្សរ៍ កន្លងមកហើយ ត្រូវបានគេសម្លាប់ នៅតាមផ្លូវ កាលពីថ្ងៃចន្ទ នៅក្នុងរដ្ឋ Sonora ។ ខ្មាន់កាំភ្លើងទាំងនោះ ត្រូវគេសង័្សយទៅលើក្រុមអ្នកជួញដូរថ្នាំញៀន។
លោករដ្ឋមន្រ្ដី បានបន្ដថា រដ្ឋអាជ្ញា និងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងរដ្ឋ Sonora កំពុងតែស៊ើបអង្កេតលើករណីឃាតកម្ម លើជនរងគ្រោះ មានដើមកំណើតមកពីអាមេរិក។
រដ្ឋាភិបាល នៃប្រទេសម៉ិកស៊ី បានថ្លែងថា ករណីនេះ គេជឿថា ជនរងគ្រោះអាចត្រូវគេចាប់ នៅក្នុងជម្លោះដែនដី រវាងក្រុមអ្នកជួញដូរថ្នាំញៀនដ៏មានឥទ្ធិពល និងគូប្រជែងរបស់គេ។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលម៉ិកស៊ីក ក៏បានស្នើសុំឲ្យ FBI ចូលរួមស៊ើបអង្កេត នៅក្នុងអំពើឃាតកម្មនេះផងដែរ៕
ដោយ៖ មែវ សាធី